ខ្សែបម្រើឆ្នើមម្នាក់របស់ Barcelona ចង់ចាកចេញក្រោយមិនបានលេងទៀតទាត់

0

ដោយសារតែមិនអាចលេងបានទៀងទាត់ កីឡាករ Ivan Rakitic បានបង្ហើបដោយសម្រេចចិត្តថា នឹងចាកចេញពី Barcelona ក្នុងទីផ្សារដោះដូរ កីឡាករនាខែមករា ។
ក្នុងទីផ្សារដោះដូរ កន្លងទៅថ្មីៗ ក្លិប Man Utd បានព្យាយាមទាក់ទងយ៉ាងខ្លាំង ទៅលើកីឡាករសញ្ជាតិក្រូអាតរូបនេះ ។Ole Gunnar Solskjaer ត្រូវបានគេរាយការណ៍ថា​ចង់បានកីឡាករ​សញ្ជាតិក្រូអាតខាងលើ ដែលជាកីឡាករម្នាក់ អាចផ្តល់នូវគុណភាពបន្ថែមដែលក្រុមរបស់គាត់កំពុងខ្វះខាត។
ប៉ុន្តែទោះបីជាមានការចាប់អារម្មណ៍ពី Old Trafford និង Juventus ក៏ដោយក៏ Rakitic បានជ្រើសរើសបន្តនៅ Barca បន្ទាប់ពីពិភាក្សាជាមួយគ្រូបង្វឹក Ernesto Valverde ។

Rakitic បានលេងតែ ១៨៧ នាទី​នារដូវកាលនេះ ដែលជាលទ្ធផល លេងមិនទៀងទាត់ នឹងធ្វើឲ្យ កីឡាករ​ផ្ទាល់ចង់សម្រេចចិត្តចាកចេញ។
គាត់បានឃើញឱកាសរបស់គាត់នៅមានកម្រិតដោយការមកដល់របស់ Frenkie de Jong ពី Ajax ខណៈពេលដែល Arturo Vidal កំពុងលេងជាប្រចាំ។
គាត់បាននិយាយថា“ខ្ញុំមិ​នដឹ​ង​ថា​នឹ​ង​មា​ន​អ្វី​កើ​​ត​ឡើង​នៅ​ពេ​ល​នេះ​ទេ​។​វា​ពិ​តជា​លំ​បា​ក​ណា​ស់​ព្រោះ​ខ្ញុំ​ច​ង់​លេ​ង​ហើ​យ​​មិ​ន​មែន​គ្រា​ន់តែ​ជា​ស​មា​ជិ​ក​ក្រុ​ម​​នោះ​ទេ​។​ ខ្ញុំ​នឹ​ង​ធ្វើ​អ្វី​គ្រ​ប់​យ៉ា​ង​​ដែ​ល​អា​ច​ធ្វើ​ទៅបានដើម្បីផ្លាស់ប្តូរស្ថានភាពរបស់ខ្ញុំ។
លោកបានបន្តថា ខ្ញុំនៅសល់ពេល ២ឆ្នាំទៀត ក្នុងកិច្ចព្រមព្រៀង ហើយគ្មានកន្លែងលេងល្អជាង Barcelona ដែលជាក្លឹបល្អបំផុតនៅលើពិភពលោកនោះទេប៉ុន្តែខ្ញុំត្រូវលេងហើយមិនត្រឹមតែរីករាយដើរជុំវិញទីក្រុងនិងឆ្នេរខ្សាច់នោះទេ។
ញុំចង់ប្រយុទ្ធដើម្បីឱ្យក្រុមបានឃើញខ្ញុំត្រៀមខ្លួនបញ្ជូននៅលើទីលាន។

ខ្ញុំចង់ថ្លែងអំណរគុណដល់អ្នកគាំទ្រចំពោះការស្រលាញ់ដែលពួកគេបានបង្ហាញខ្ញុំនៅចុងសប្តាហ៍នេះប៉ុន្តែប្រសិនបើគ្មានអ្វីផ្លាស់ប្តូរយើងនឹងត្រូវអង្គុយនិយាយពីស្ថានភាពរបស់ខ្ញុំម្តងទៀត៕