គ្រូបង្វឹកជម្រើសជាតិអ៊ីរ៉ង់ Marc Wilmots ធ្លាប់បានបញ្ជាក់ថាទម្រង់លេងរបស់អ៊ីរ៉ង់គឺជាទម្រង់លេងប្រយុទ្ធមុតបំផុត។ ក្រុមអ៊ីរ៉ង់នឹងលេងប្រយុទ្ធខ្លាំងតាមដែលអាចធ្វើទៅបាន នៅពេលប្រកួតជាមួយដៃគូទាំងអស់។ នេះជា ក្បួនលេងរបស់អ៊ីរ៉ង់ ក្នុងព្រឹត្តិការណ៍ជម្រុះ World Cup 2022 ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមអ៊ីរ៉ង់ នឹងបើកកីឡដ្ឋានយក្សរបស់ខ្លួន ស្វាគមន៍ក្រុមគោព្រៃកម្ពុជា នៅថ្ងៃទី១០ខែតុលាឆ្នាំ២០១៩ខាងមុខនេះ ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 ។
មានការលើកឡើងថា យើងបានដឹងហើយកម្ពុជាយើងមានមាឌតូច តែទម្រង់លេងចុងក្រោយនេះប្រែប្រួលខ្លាំងណាស់ ហើយសង្ឈឹមយ៉ាងមុតមាំ ថាកម្ពុជាអាចនឹងឆ្លងផុតជើងខ្លាំងក្នុងតំបន់អាស៊ី ដោយអាចទប់ត្រឹមស្មើ ឬឈ្នះវាកាន់តែប្រសើរ ទៅតាមកាលៈទេសៈ ដែលអាចធ្វើបាន៕
គ្រូបង្វឹកអ៊ីរ៉ង់ លោក Marc Wilmots