Jose Mourinho កំពុងក្លាយជារ៉ាដា របស់ក្លិប Spurs ខណៈដែលក្លិបនេះ កំពុងមានបញ្ហាគ្រូបង្វឹក ហើយត្រូវយកគ្រូបង្វឹកថ្មី មកជំនួស ។
លោក Jose Mourinho បានចាកចេញពីការងារគ្រូបង្វឹក កាលពីខែ ធ្នូ ឆ្នាំទៅ ខណៈដែលកុងត្រារបស់គាត់ នៅជាមួយក្លិប បិសាចក្រហមនឹង បញ្ចប់នៅឆ្នាំ ២០២០ នោះ ។
Spurs ជាក្លិបដែល អ្នកចាត់ការទូទៅសញ្ជាតិព័រទុហ្កាល ប្រាថ្នាចង់ដឹកនាំ ផងដែរ ។
Mourinho អាយុ ៥៦ឆ្នាំ គាត់បានត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីងាក ទៅកាន់ទីលានវិញ ខណៈដែលគាត់កំពុងតែធ្វើការងារយ៉ាងល្អ ក្នុងនាម ជាពិធីករវិភាគ នៅស្ថានីយ៍ទូរទស្សន៍ SKy ។
គាត់ធ្លាប់បានបដិសេធការងារនៅ Benfica ក្នុងទឹកដីកំណើត ហើយបដិសេធការងារនៅក្នុងប្រទេសចិនផងដែរ ។
លោកបាននិយាយថា សម្រាប់លោកត្រូវតែអត់ធ្មត់ ហើយរងចាំឱកាសមួយដ៏ត្រឹមត្រូវ ដែលជាឱកាសដែលមានទំហំ និងកម្រិតដូចគ្នា ក្នុងនាមខ្ញុំជា អ្នកគ្រប់គ្រង ខ្ញុំត្រូវរងចាំអ្វីដែលត្រឹមត្រូវ។
ប៉ុន្តែពាក់ព័ន្ធឹនឹងអនាគតគ្រូបង្វឹក Spurs មានសារព័ត៌មានមួយចំនួនបានចុះថា ការចាប់ផ្តើមខកចិត្តរបស់ Tottenham បានធ្វើឱ្យមានការសង្ស័យលើអនាគតរបស់អ្នកចាត់ការ Mauricio Pochettino ។ក្លិបនេះមិនទាន់មានផែនការដើម្បីបណ្តេញលោក Pochettino ដែលបានទទួលបន្ទុកចាប់តាំងពីឆ្នាំ ២០១៤ និងកិច្ចសន្យារបស់ពួកគេដំណើរការរហូតដល់ឆ្នាំ ២០២៣ នោះទេ ៕