Willian មិនចង់ទៅលេងជាមួយ Juventus ដោយសារមូលហេតុមួយ

0

Willian តារាបាល់ទាត់របស់តោខៀវបានប្រាប់ទៅកាន់មិត្តភក្តិរបស់គាត់ថា មិនប្រាថ្នា​ចង់ទៅលេងនៅ Juventus នោះទេ​ក៏ព្រោះតែមានវត្តមាន លោក Maurizio Sarri ។​
កុងត្រា​របស់ Willian ជាមួយតោខៀវ​នឹងផុតកំណត់ជមួយក្លិបនារដូវកាលក្រោយ ហើយកីឡាករនេះ កំពុងក្លាយខ្លួនជាកីឡាករដែលក្លិប ជាច្រើន កំពុងពិភាក្សាចង់បាន។
Juventus និង Barcelona ជាក្លិបដែលកំពុងចាប់អារម្មណ៍ទៅលើកីឡាករ​អាយុ ៣១ឆ្នាំរូបនេះ ប៉ុន្តែគាត់បានធ្វើការច្រានចោលមិនចង់ចូលរួម លេងជាមួយក្លិបសេះបង្កង់នោះទេ​។
ប្រភពព័ត៌មាន Daily Express បានចុះផ្សាយថា កីឡាករសញ្ជាតិប្រេស៊ីលខាងលើ មិនចង់ចូលរួមលេង​ជាមួយក្លិបកំពូលនៅទីក្រុងតូរីននោះទេ ដោយសារតែគាត់មិនចូលចិត្តស្តាយ៍ដឹកនាំលេងរបស់ Sarri អំឡុងពេលដែលគាត់ដឹកនាំនៅ Stamford Bridge ។

កាល Sarri នៅដឹកនាំតោខៀវ កីឡាករខាងលើត្រូវបានគ្រូបង្វឹកសញ្ជាតិអ៊ីតាលី បង្ខំឲ្យយកតំណែង​ជាច្រើនក្នុងការលេង ប៉ុន្តែពេលនេះ Willian បានស្តារអាជីពវិញ ក្រោមការដឹកនាំរបស់ Frank Lampard ។​ មកដល់ពេលនេះ គាត់បានក្លាយជាកីឡាករសំខាន់ ដែលអតីតកីឡាករតោខៀវ កំពុងដឹកនាំលេងផងដែរ​៕