អធិរាជស ដាក់គោលដៅថ្មីយកខ្សែប្រយុទ្ធមេឃខៀវ ជំនួសតំណែង Bale

0

អធិរាជស Real Madrid កំពុងចូលរួម​ការផ្លាស់ប្តូរដ៏ភ្ញាក់ផ្អើលមួយ ដោយចង់បានកីឡាករ​ខ្សែប្រយុទ្ធរបស់ មេឃខៀវ​ ។​
ក្លិបយក្ស​អេស្ប៉ាញ អធិរាជស កំពុងព្យាយាមដោះស្រាយបញ្ហាវិបត្តិ លើទីលាន ដោយធ្លាក់ទម្រង់លេង​ ទាំងក្នុងលីក និង​ពាននៅតំបន់អឺរ៉ុប ។​
យោងតាមប្រភពព័ត៌មាននៅក្នុងប្រទេសអេស្ប៉ាញ បានចុះថា ពួកគេបាន ដាក់គោលដៅរួចរាល់ហើយ ជាមួយការចង់បានកីឡាករដ៏មានសក្តានុពល នារដូវកាលក្រោយ ដោយពួកគេចង់បានកីឡាករ Gabriel Jesus ។​

ព័ត៌មាននៅអេស្ប៉ាញមួយបានបន្តថា ពួកគេចង់បានកីឡាករ អាយុ ២២ឆ្នាំនេះ មកជំនួសតំណែង​តំបន់ប្រយុទ្ធ ដែលកំពុងជួបបញ្ហារកេរកូត ។​
ទន្ទឹមជាមួយការចង់បាន Gabriel Jesus នេះលោក ហ្ស៊ីដាន់នឹងត្រូវ​លក់ចេញ កីឡាករ Bale ខណៈដែល​ភ្នែករបស់លោក មើលឃើញថា កីឡាករ សញ្ជាតិប្រេស៊ីលនេះ មានសក្តានុពល ដែលអាចជំនួសបាន។

ចាប់តាំងពី Ronaldo ចាកចេញពី Real Madrid ទៅកាន់ Juventus កាលពីឆ្នាំ ២០១៨ មកទល់នឹងពេលនេះ អធិរាជស នៅមិនទាន់រកឃើញ ខ្សែប្រយុទ្ធណាល្អ អាចផ្តាច់ទី​រាល់ការប្រកួតនៅឡើយ។
Jesus​ ចាប់តាំងពីមកដល់មេឃខៀវ ក្នុងតម្លៃខ្លួន ២៧លានផោន ដោយលេងបាន៣ឆ្នាំមកនេះ នៅមិនទាន់បានវិវត្តន៍ខ្លួន​លេង ជាទៀងទាត់ ជាមួយ Man City នោះទេ​។ ដោយតែងតែលេង​ជាជម្រើសទី​២ បន្ទាប់ពី Sergio Aguero ៕