Emery ប្រាប់ Pepe ឲ្យទ្រាំរងសំពាធបន្តិច

0

គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Unai Emery ត្រូវបានគេជឿជាក់ថាបាននិយាយទៅកាន់កីឡាករ Nicolas Pepe ថាគួរតែទ្រាំទៅនឹងសំពាធបន្តិចក្នុងនាមជាកីឡាករថ្លៃខ្លួនច្រើនបំផុតរបស់ក្លឹប។

Pepe វ័យ ២៤ ឆ្នាំជាកីឡាករមានតម្លៃខ្លួនបំបែកឯកទក្តកម្មរបស់ក្លឹបគឺប្រមាណជា៧២លានផោនពីក្លឹប Lille ប៉ុន្តែការចាប់ផ្តើមអាជីពនៅលីកកំពូលអង់គ្លេសដើមរដូវកាលនេះហាក់ដូចជាមិនទាន់ទទួលបានលទ្ធផលល្អប្រសើរនៅឡើយ។

ប៉ុន្តែលោក Emery ធ្លាប់បានជឿជាក់ថា Pepe នឹងអាចក្លាយទៅជាកីឡាករដ៏ល្អបំផុតរបស់ក្លឹបដូចទៅនឹងអ្វីដែល Thierry Henry និង Dennis Bergkamp ធ្លាប់បានធ្វើនៅទីនេះ។Pepe កាលពីពេលលេងនៅលីកកំពូលបារាំងរដូវកាលចុងក្រោយឲ្យក្លឹបLilleគេអាចរកគ្រាប់បាល់បានទៅដល់២៣គ្រាប់និងជួយមិត្តរួមក្លឹបរកបាន១២គ្រាប់ផ្សេងទៀតផង៕

ប្រែសម្រួល:Lee