Dortmund ចង់ទិញដាច់កីឡាករខ្ចីជើងម្នាក់របស់ក្លឹប Real Madrid

0

លោក Hans Joachim Watzke ត្រូវបានគេជឿជាក់ថានឹងអាចធ្វើដំណើរទៅដល់ទីក្រុងម៉ាឌ្រីដក្នុងពេលឆាប់នេះដើម្បីធ្វើការចចារមួយជាមួយនឹងក្លឹប Real Madrid ទិញយកកីឡាករម៉ារ៉ុក Achraf Hakimi ដាច់ពី Bernebau តែម្តង។

ប្រធានប្រតិបត្តិរបស់ក្លឹប Dortmund រូបនេះបានបង្ហាញនូវការតាំងចិត្តដើម្បីចចារទិញខ្សែការពារកណ្តាលនិងបម្រើស្លាបរូបនេះឲ្យបានក្រោយពេលដែលរូបគេបានចូលរួមជាមួយនឹងក្លឹបតាំងតែពីឆ្នាំ២០១៨ក្នុងលក្ខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំពីក្លឹប Real Madrid។

បំណងចង់បានកីឡាករវ័យក្មេងរូបនេះកាន់តែខ្លាំងឡើងនៅក្រោយការប្រកួតជ័យជំនះលើក្រុម Slavia Prague ក្នុងពានរង្វាន់Champion Leagueថ្មីៗនេះក្នុងលទ្ធផល២ទឡ់នឹង០ដែល Hakimi ជាអ្នកស៊ុតបញ្ជូលទីទាំង២គ្រាប់ផងនោះ៕

ប្រែសម្រួល:Lee