ក្លិប Dortmund បានត្រៀមខ្លួនរួចរាល់ក្នុងការលក់ កីឡាករ Jadon Sancho ជាមួយគ្នានេះដែរប្រធានក្លិប Michael Zorc បានបង្ហើបថា អ្នកមិនចាំបាច់ធ្វើហោរាទេ ដើម្បីដឹងពីអនាគតរបស់គាត់នៅក្លិបផ្សេងទៀត ។
ក្លិប Manchester United បានបង្ហាញជំហរពេញចិត្ត ក្នុងការចង់បាន កីឡាករ អាយុ ១៩ឆ្នាំរូបនេះ នារដូវកាលទីផ្សារដោះដូរ នាពេលខាងមុខ ជាមួយតម្លៃខ្លួនផ្ទេរលើសពី ១០០ លានផោន ។
Jadon Sancho ទទួលបានការកោតសរសើរកាលពីរដូវកាលមុន ដោយរកបាន ១៣គ្រាប់ និងបញ្ចូនគ្រាប់បាល់សម្រេចទី បាន ១៨ លើក។
លោក Zorc បាននិយាយថា មិនទាន់មានការសម្រេចចិត្តណាមួយ នោះទេ។ ប៉ុន្តែអ្នកមិនចាំបាច់ធ្វើហោរាក្នុងការដឹងថាគាត់មិនលេងនៅទីនេះ ឬក៏រយៈពេល ៥ឆ្នាំទៀតនោះទេ។ លោកបានបន្តថា កីឡាករ Jadon Sancho បានទទួលភាពវិជ្ជមានក្នុងការវិវត្តន៍ខ្លួននៅ Dortmund ។ តែខ្ញុំក៏សង្ស័យថា មានក្លិបធំៗកំពូលនៅអង់គ្លេសចង់បានផងដែរ ។ លោកបន្តថាយើងបានជឿជាក់ទៅលើកីឡាករយើងតាំងពីដំបូង ហើយយើង មិនខ្លាចក្នុងការអនុញ្ញាតិ ឲ្យគាត់លេងនោះទេ ។
លោកថា Jadon Sancho ជាកីឡាករដែលមានសភាវគតិលេងល្អ និងជាកីឡាករដែលចង់លេងក្នុងស្ថានភាពជោគជ័យ ៕