ហ្ស៊ីដាន់សំឡឹងចង់បាន Mbappe ទី​២ ខណៈដែលមានការព្យាករណ៍ថាល្អជាង Messi

0

យោងតាមរបាយការណ៍បានបញ្ជាក់ថា ក្លិបអធិរាជស Real Madrid កំពុងធ្វើការដាក់គោលដៅចុះហត្ថលេខា កីឡាករ​ Mbappe ទី​២ ដែលជាកីឡាករវ័យក្មេងក្នងទឹកដីបារាំង កំពុងលេង​ឲ្យក្លិប Rennes គឺខ្សែប្រយុទ្ធ Eduardo Camavinga ។​
យុវជនអាយុ ១៦ឆ្នាំរូបនេះ ត្រូវបានគេ​ឃើញថា ជាកីឡាករ​វ័យក្មេង​របស់ បារាំងទី​២ ហើយលោ​ក ហ្ស៊ីដាន់ បានប្តេជ្ញាចិត្តថា នឹងមិនខកខាន ក្នុងការដាក់គោលដៅនាំយកមកកាន់ទឹកដីអេស្ប៉ាញ ។​
ប្រភពព័ត៌មាន Dario Gol បានចុះថា ហ្ស៊ីដាន់ បានប្រាប់ទៅកាន់មេធំ របស់ Real លោក Florentino Perez ថានឹងនាំយកកីឡាករវ័យក្មេង រូបនេះចូលមក ។​

គ្រូបង្វឹកអធិរាជស បានឲ្យគេដឹងថា នឹងនាំយក Camavinga ដើម្បីធានា មកលេងនៅលើទឹកដីអធិរាជស និង ចង់ធានា​រាល់សេវាកម្មលេង មុន​ក្លិបផ្សេងៗទៀតចង់បាន ។​
កីឡាករ Camavinga បានកើតនៅ Angola នាខែវិច្ឆិកា​ ឆ្នាំ​២០០២ ហើយគាត់បានលេងរាល់ការប្រកួតជាមួយ Rennes នារដូវកាលនេះ ។​
គាត់លេងបាន តែ៩០នាទី ប៉ុណ្ណោះ សម្រាប់ ៥ប្រកួត នៅលើទឹកដី បារាំង ជាពិសេសបានជួយឲ្យក្លិបឈ្នះ 2-1 លើ Paris Saint-Germain និង បានបង្ហាញខ្លួនយកឈ្នះ Celtic ក្នុងពាន Europa League ផងដែរ ។​

កីឡាករវ័យក្មេងរូបនេះ ក៏បានជាប់ឈ្មោះជាកីឡាករឆ្នើម ប្រចាំខែសីហា កន្លងទៅផងដែរ ។ គាត់មានសមត្ថភាពលេង ក្នុងតំបន់បម្រើកណ្តាល និង អាចលេងក្នុងតំបន់ប្រយុទ្ធដូចគ្នា ដែលជាទីតាំងមួយខុសពី Mbappe ប៉ុន្តែអ្នកតាមដានពិតជារំភើបចំពោះកីឡាករជំទង់របស់ បារាំង​រូបនេះ ។​
ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងមួយ បានធ្វើការព្យាករណ៍ថា Camavinga នឹងមានសមត្ថភាពកាន់តែប្រសើរជាង Lionel Messi ។​

Rennes​ ត្រូវបានគេផ្សព្វផ្សាយថា អាចនឹងត្រូវការតម្លៃ ១៨លានផោន លើសេវាកម្ម និងតម្លៃខ្លួន កីឡាករវ័យក្មេងរបស់ខ្លួន ។ប៉ុន្តែតម្លៃនេះ ហាក់ដូច ជាមិនទាន់គ្រប់គ្រាន់ ដែលក្លិបចង់បាន ៕

កីឡាករ Eduardo Camavinga