ភ្នាក់ងារក្លឹប Man United តាមដាន Moussa Dembele

0

ប្រភពព័ត៌មានរបស់អង់គ្លេស The Sun នៅថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Moussa Dembele អតីតកីឡាកររបស់ Ajax និងកំពុងលេងឲ្យក្លឹប Lyon ត្រូវបានចាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្លឹបយក្សអង់គ្លេស Man United។

ក្នុងនោះគេជឿជាក់ថា ភ្នាក់ងាររបស់ក្លឹប Man United បានបន្តធ្វើការតាមដានសមត្ថភាព កីឡាករខ្សែប្រយុទ្ធរូបនេះជាប់រហូត និងជាពិសេសការប្រកួតទាំង៣ដងចុងក្រោយ នៅលីកបារាំងផងដែរ។

បច្ចុប្បន្នក្លឹបបិសាចក្រហម Man United ក្រោមការដឹកនាំរបស់លោក Solkjare កំពុងស្ថិតនៅក្នុងបញ្ហា មិនទាន់អាចស្រោចស្រង់បាន ដោយសារតែទំរង់មិនល្អ ខណៈដែលការងារត្រូវធ្វើកាន់តែច្រើន ឯកីឡាករសំខាន់ៗ ជាពិសេសខ្សែប្រយុទ្ធរបស់ក្លឹប សុទ្ធតែរបួសដូចជា Martial, Lingard និងRashfordផង៕

ប្រែសម្រួល:Lee