ហង្សក្រហមកំពុងត្រៀមធ្វើឲ្យ Mane ទទួលបានកម្រៃខ្ពស់ជាង Salah និង van Dijk

0

ក្រុមជើងខ្លាំង Liverpool កំពុងរៀបចំសំណើរថ្មីមួយទៀតជូន Sadio Mane នោះគឺជាកុងត្រាថ្មី មួយទៀតក្រោយខែវិច្ឆិកា ទោះបីជា​កុងត្រាចាស់នៅពេលវេលាវែងអន្លាយក៏ដោយ ។​

Mane បច្ចុប្បន្នកុងត្រារបស់គាត់ជាមួយក្លិបរហូតដល់ឆ្នាំ ២០២៣ ជាមួយទំហំទឹកប្រាក់ 170,000 អឺរ៉ូ លេងរយៈពេលមួយសប្តាហ៍​។
ជាមួយគ្នានេះដែរ Liverpool ក៏ចង់បន្តកុងត្រាបន្ថែមពីរឆ្នាំទៀតពោលគឺ កុងត្រាគាត់នឹងបញ្ចប់នៅឆ្នាំ ២០២៥ ជាមួយទឹកប្រាក់លេងប្រចាំសប្តាហ៍ 250,000 អឺរ៉ូ ឬ ក៏១៣លានអឺរ៉ូ ក្នុងមួយឆ្នាំ ។

ប្រសិនបើកីឡាករសញ្ជាតិសេនីហ្កាល រូបនេះយល់ព្រមជាមួយកុងត្រាថ្មី គាត់នឹងក្លាយជាកីឡាករដែលទទួលបានប្រាក់កម្រៃល្អប្រចាំក្លិប ដោយនាំមុខ Mohamed Salah ដែលកំពុងទទួលបានកម្រៃប្រចាំសប្តាហ៍ 226,000 ផោនក្នុងមួយសប្តាហ៍ និង Virgil van Dijk ចំនួន 205,000 ​ក្នុងមួយសប្តាហ៍៕