មួយថ្ងៃបន្ទាប់ពីសារព័ត៌មានចុះផ្សាយថា David Silva នឹងចូលរួមលេងជាមួយក្លិបថ្មីរបស់ Beckham នោះស្ថិតនៅក្របខណ្ឌ Major League Soccer ទន្ទឹមជាមួយគ្នានោះក៏បានលេចលឺថា គ្រូបង្វឹកក្លិបដំបូង Inter Miami ជាលោក Santiago Solari ។
Solari និង David Beckham ធ្លាប់បានធ្វើការងារយ៉ាងល្អជាមួយគ្នា អំឡុងពេលដែល នៅ Real Madrid ។
លោក Carlos Suarez អ្នកកាសែតវ៉េណេហ្សូអេឡា បានចុះផ្សាយថា បុរសសញ្ជាតិអាហ្សង់ទីនេះរូបនោះ នឹងត្រូវចូលរួមដឹកនាំក្រុម របស់បេកខាំ ។
នេះមិនមែនជាលើកដំបូងទេដែល Solari ត្រូវទៅចូលរួមដឹកនាំក្រុម នៅសហរដ្ឋអាម៉េរិក ក្នុងអាជីពជាគ្រូបង្វឹក ដោយលោក បានដឹកនាំក្រុម Real Madrid រួចរាល់ហើយ ជាមួយកៅអីដ៏ក្តៅ ក្នុងចំណោម ៣២ ប្រកួត ជូនអធិរាជស ឈ្នះ 22 ស្មើ 2 និង ចាញ់ចំនួន 8 ។
