Pogba ចាយលុយ ១៥ ០០០ ផោន​លើសេវាកញ្ចប់ការពារខ្លួន ពីក្រុមហ៊ុនសត្វឆ្កែ​

0

Paul Pogba បានចំណាយប្រាក់ ១៥ ០០០ ផោន ទៅលើក្រុមហ៊ុន ជំនាញ ដែលផ្តល់នូវឆ្កែការពារ ជូនលោក ។​
យោងតាមគេហទំព័រ​ The Sun បានចុះផ្សាយថា ខ្សែបម្រើបិសាចក្រហម បានចំណាយថវិកា ១៥ ០០០ ផោន ពីក្រុមហ៊ុនចិញ្ចឹមឆ្កែ សម្រាប់ការពារ​។​
Chaperone K9 គឺជាក្រុមហ៊ុនដែលផ្តល់ឆ្កែដែលត្រូវបានគេយល់ថាជាសត្វរ៉ូបូត។
ពួកគេពិពណ៌នាខ្លួនឯងថាជាអ្នកផ្តល់ការការពារសម្រាប់គ្រួសារបុគ្គលនិងអាជីវកម្មជាមួយឆ្កែដែលបានបណ្តុះបណ្តាល។
ក្រុមហ៊ុននេះ ក៏បានផ្គត់ផ្គង់ឆ្កែការពារជូន មិត្តរួមក្រុមលោក Pogba ផងដែរក្នុងនោះមាន កីឡាករ Marcus Rashford និង Phil Jones ។​

លោក Richard Arnold ចៅកែក្រុមហ៊ុន Chaperone K9 បានប្រាប់គេហទំព័រ The Sun ថា តារាបាល់ទាត់ ជាច្រើនជាគោលដៅរបស់ក្រុម ហ៊ុនលោក ។​
លោកថា ពួកគេចង់បានរបស់ខ្លះ ដែលពួកគេចេញក្រៅផ្ទះ នឹងថែរក្សាសុខសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគេ ។
បច្ចុប្បន្នទំនាក់ទំនង​របស់ Pogba ជាមួយក្រុមអ្នកគាំទ្រ​កាន់តែមានភាពស្មុគស្មាញ ខណៈដែលកីឡាកររូបនេះ ចង់ចាកចេញពីក្លិប នារដូវកាលក្តៅកន្លងទៅ ។
ថ្មីៗនេះផងដែរ ខ្សែបម្រើក្លិប Manchester United ចង់បន្ថែមនូវសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីបាញ់ Spray ដាក់មុខក្រៅកន្លែងហ្វឹកហាត់ ។​

បញ្ជាក់ផងដែរថា កីឡាករស្បែកខ្មៅរូបនេះ កំពុងតែសម្ងំព្យាបាលបញ្ហារបួសកជើង ហើយអាចនឹងវិលចូលទីលាន ពាក់កណ្តាលសប្តាហ៍នេះ ពេលប៉ះជាមួយ Rochdale ក្នុងព្រឹត្តិការណ៍ Carabao Cup ៕