Benzema ធ្វើឲ្យ Zidane កក់ក្តៅសារជាថ្មី

0

វាជារឿងសប្បាយរីករាយមួយ របស់ Real Madrid នៅយប់ថ្ងៃអាទិត្យ បន្ទាប់ពីរងបរាជ័យ កាលពីពាក់កណ្តាលសប្តាហ៍មុន ដោយចាញ់ក្រុមជើង ខ្លាំងនៅទីក្រុងប៉ារីស ។​

បន្ទាប់ពីចាញ់ ហើយភាពរង្គោះរង្គើជាច្រើនបានកើតឡើង ប៉ុន្តែពេលនេះ Zinedine Zidane បានបង្ហាញពីស្នាមញញឹមឡើងវិញ បន្ទាប់ពីកូនក្រុម របស់ខ្លួន ធ្វើបានល្អ ឈ្នះក្រៅទឹកដី ប្រកួតជាមួយក្រុម Servilla 0-1 ដែលជាគ្រាប់បាល់រកបានតាមរយៈកីឡាករ Benzema ។​
Benzema បានធ្វើឲ្យគ្រូបង្វឹកសញ្ជាតិបារាំងនេះ ញញឹមសារជាថ្មី នឹងជាអ្នកផ្តល់ក្តីសង្ឈឹមសម្រាប់កៅអ៊ី ដែលកំពុងអង្គុយ យ៉ាងក្តៅនោះ ។

លទ្ធផលជ័យជម្នះនេះ បានធ្វើឲ្យ Real ឡើងទៅកាន់លេខរៀងទី​២ មាន ១១ ពិន្ទុ ខណៈដែលក្រុមលេខ១ គឺ Athletic Bilbao មាន ១១ពិន្ទុដូចគ្នា ក្នុងចំណោម ៥ប្រកួតកន្លងមកនេះ ៕
ទស្សនាវីដេអូខ្លីដូចខាងក្រោមនេះ៖