គ្រូបង្វឹក៣រូប ដែលតែលតោលការងារ នឹង​មកជំនួសតំណែងហ្ស៊ីដាន់

0

បេក្ខជនដែលអាចជំនួសតំណែងលោក ហ្ស៊ីដាន់បាន នៅ Real Madrid ។
បើយោងតាមគេហទំព័រ Marca បានចុះថា លោក Florentino Perez កំពុងសំឡឹងមើល​គ្រូបង្វឹក ដែលកំពុង​តែលតោលការងារ មកជំនួសតំណែង គ្រូបង្វឹកនាពេលបច្ចុប្បន្នរបស់ Real Madrid ។​
Jose Mourinho
ពេលនេះកំពុងតែគ្មាន​ការងារធ្វើ ក្រោយចាកចេញពី Manchester United កាលពីខែធ្នូ ឆ្នាំទៅ ហើយអាចនឹងវិលទៅកាន់ទឹកដីអធិរាជស ជាមួយ ប្រព័ន្ធលេងដ៏ភ្ញាក់ផ្អើល ។

Massimiliano Allegri
អតីតអ្នកចាត់ការទូទៅរបស់ក្លិប សេះបង្កង់ ក៏ធ្លាប់ជាបេក្ខជនមួយរូប ដែលក្លិបអធិរាជសចាប់អារម្មណ៍ កាលពីឆ្នាំ ២០១៨ បន្ទាប់ពី ហ្ស៊ីដាន់ ចាកចេញ ។​

Raul
អតីតប្រធានក្រុមរបស់អធិរាជស រូបនេះ អាចនឹងត្រូវឡើងតំណែង ថ្មីមួយទៀតនៅ ទឹកដីអេស្ប៉ាញ ដោយរដូវកាលមុនគាត់ក៏ត្រូវបានក្លិបប្រម៉ូត មកឡើងកាន់តំណែង​ជំនួសលោក Lopetegui ផងដែរ ។ គាត់នឹងក្លាយជាបេក្ខជនបន្ទាប់ពី ហ្ស៊ីដាន់ក៏ថាបាន ៕