James និង Falcao ត្រូវកូឡំប៊ី កោះហៅចូលជួយជម្រើសជាតិ

0

ខ្សែបម្រើ កីឡាករ James Rodriguez របស់ក្លិប Real Madrid និងខ្សែប្រយុទ្ធរបស់ក្លិប Galatasaray គឺកីឡាករ Radamel Falcao ត្រូវបានគេដាក់ឈ្មោះចូលទៅក្នុងបញ្ជីក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ី សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅខែក្រោយ។

កីឡាករទាំងពីរ បានខកខានការប្រកួតមិត្តភាពរបស់កូឡុំប៊ី ជាមួយប្រេស៊ីលក្នុងលទ្ធផល២ទល់នឹង៣ និងវេណេហ្ស៊ុយអេឡា០ស្មើ កាលពីដើមខែនេះ ដោយសាររបួសសាច់ដុំជើង។

អ្នកចាត់ការក្រុមជម្រើសជាតិលោក Carlos Queiroz ក៏បានដាក់បញ្ចូលទាំងអ្នកចាំទី Napoli David Ospina, ខ្សែការពារ Yerry Mina, ខ្សែបម្រើស្លាប Juan Cuadrado របស់ក្លឹប Juventus, ខ្សែការពារ Santiago Arias របស់ Atletico Madrid និងខ្សែការពារ Davinson Sanchez របស់ក្រុម Tottenham Hotspur នៅក្នុងក្រុមរបស់គាត់ផងដែរ៕

ប្រែសម្រួល:Lee