ឪពុកសង្ឃឹមថា កូនប្រុសនឹងអាចលេងជាមួយបិសាចក្រហម

0

Alf Inge Haaland អតីតកីឡាកររបស់ក្លឹប Leeds និងជាឪពុកបង្កើតរបស់កីឡាករឆ្នើម Erling Braut Haaland ធ្លាប់បាននិយាយថា គាត់មិនដែលចូលចិត្តក្លឹបបិសាចក្រហម Man United ឡើយ ហើយថែមទាំងកីឡាករទាំងឡាយរបស់ក្លឹបនេះផងដែរ។

ប៉ុន្តែក្រោយព័ត៌មានជាច្រើន អំពីចំណាប់អារម្មណ៍របស់ក្លឹប ជាមួយនឹងកូនប្រុសដែលកំពុងលេងឲ្យក្លឹប RB Salzburg នោះបុរសជាឪពុករូបនេះបែរជាបាននិយាយថា ទោះបីជាយ៉ាងណាក្តី គឺជារឿងដែលគាត់សប្បាយចិត្ត ប្រសិនបើ Haaland ពិតជាអាចលេងឲ្យក្លឹបនេះមែននោះ។

ខ្សែប្រយុទ្ធវ័យទើបតែ១៨ឆ្នាំរូបនេះ បានបង្ហាញខ្លួនយ៉ាងល្អបំផុត សម្រាប់ក្លឹបកាលពីរដូវកាលមុន ដោយចុងក្រោយនេះ អាចរកគ្រាប់បាល់បានទៅដល់៣គ្រាប់ជូនក្លឹប ក្នុងការបង្ហាញខ្លួនដំបូងសម្រាប់ព្រឹត្តិការណ៍ Champion League យកឈ្នះ Genk និងធ្លាប់រកគ្រាប់បាល់ឲ្យជម្រើសជាតិន័រវែសក្រោមអាយុ២០ឆ្នាំដល់ទៅ៩គ្រាប់ម្នាក់ឯងផងដែរ៕

ប្រែសម្រួល:Lee