កាសែតអង់គ្លេស The Sun នៅថ្ងៃអង្គារនេះបានសរសេរថាកូនប្រុសរបស់អតីតខ្សែប្រយុទ្ធ Andriy Shevchenko គឺកំពុងតែធ្វើការហ្វឹកហាត់ជាមួយនឹងក្លឹបតោខៀវ Chelsea ក្នុងឈុតថ្នាលយុវជនហើយជឿជាក់អាចនឹងជាប់ឈ្មោះក្នុងបញ្ជីជម្រើសជាតិអង់គ្លេសទៀតផង។
យុវជន Kristian Shevchenko ដែលទើបមានអាយុ១៣ឆ្នាំកាលពីខែវិច្ឆិកាគឺជាកូនប្រុសទី២ក្នុងចំណោមកូនប្រុសទាំង៤របស់ Shevchenko ។រូបគេមានតួនាទីជាខ្សែប្រយុទ្ធហើយបានកើតនៅក្នុងប្រទេសអង់គ្លេសផ្ទាល់តែម្តងដែលនេះមានន័យថានាពេលខាងមុខគឺនឹងមានសិទ្ធក្នុងការជាប់ជាជម្រើសជាតិអង់គ្លេសផងដែរ។
លើសពីនេះបើមិនអាចជាប់នៅអង់គ្លេស Kristian នៅតែមានឱកាសជាប់ក្នុងជម្រើសជាតិអ៊ុយក្រែនដូចទៅនឹងឪពុកដដែលហើយក៏ដូចជាអាមេរិកឬប៉ូឡូញផងដែរដោយសារតែមានម្តាយនាង Kristen Pazik ជាម៉ូដេលស្រីសញ្ជាតិអាមេរិកផងនិងប៉ូឡូញផង៕
ប្រែសម្រួល:Lee