កីឡាបរទេស៖ Keylor Navas អតីតអ្នកចាំទីរបស់ Real Madrid នឹងបង្ហាញខ្លួនលេងនៅរាត្រីយប់នេះជាផ្លូវការជាមួយ Paris Saint-Germain ខណៈដែលក្លិបត្រូវស្វាគមន៍Strasbourg យប់នេះ ក្នុងការប្រកួតលើកទី៥ ក្នុងលីកកំពូលបារាំង ។ នេះបើតាមលោក Thomas Tuchel បានបង្ហើប។
អ្នកចាំទីអាយុ ៣២ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិបយក្សបារាំង ក្រោយអស់តម្លៃនៅលើទឹកដីអធិរាជស ។
លោក Tuchel បានថ្លែងប្រាប់បណ្តាញព័ត៌មាននៅថ្ងៃសុក្រថា ខ្ញុំពិតជារីករាយ ដែលទីផ្សារដោះដូរបានបិទ ហើយយើងកំពុងផ្តោតទៅលើ ការធ្វើការឡើងវិញ ។
លោកថា យើងបានចុះហត្ថលេខាយកកីឡាករ មកកែលម្អនូវចំណុចសំខាន់ ដែលចាំបាច់ ៕
