ភ្នំពេញ៖ ក្រោយពីប៉ែន ចំរ៉ុង បានបញ្ចេញមតិនៅលើគណនីហ្វេសប៊ុករបស់លោកផ្ទាល់ថា បើលឺគេដៀលខ្មែរ តើទប់ជាប់ទេ? បើខ្ញុំទប់មិនជាប់ទេ ទៅសិនហើយ ចាំគិតទៀត ។
ថ្មីៗនេះពាក់ព័ន្ធរឿងរសើបនេះ បានក្លាយជាប្រធានបទធំនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បន្ទាប់ពីមានការលើកឡើងថា ឧកញ៉ា វ័យក្មេង ឡេង ណាវ៉ាត្រា បានព្យាយាមនឹងវាយទៅលើពលករមួយក្រុម ក្រោយពីការចោទប្រកាន់នឹងលើកឡើង ពាក់ព័ន្ធពីអត្តចរិកខ្មែរនោះ ។
ទន្ទឹមជាមួយគ្នានេះដែរ លោក ប៉ែន ចំរ៉ុង អតីតគូស្នេហ៍ ភិន សុដាលីស បានសរសេរថា បើលឺគេដៀលខ្មែរ តើទប់ជាប់ទេ? បើខ្ញុំទប់មិនជាប់ទេ ទៅសិនហើយ ចាំគិតទៀត ។ ជាមួយគ្នានេះដែរម្ចាស់គណនី ប៊ុនហឿន សាញ ក៏បានវាយប្រហារជាថ្មីម្តងទៀត ទៅលើ ប៉ែន ចំរ៉ុង ដោយសរសេរថា ពេលដែលអាឧកញ៉ាហ្នឹងហក់មកវាយ វាបាននិយាយថាម៉េច បានជាហែងថតអញ មិនមែនវាសួរថា ម៉េចបានជាហែងមើលងាយ ខ្មែរទេ ទៅស្តាប់វីដេអូឡើងវិញ អាភ្លើសារ៉ុង ។ គណនីខាងលើបន្តថា សំនួរអាឧកញ៉ានៅពេលវាមករកវាយ វាយខ្វាយខ្វល់ពីកេរ្តិ៍ឈ្មោះ របស់វាជា ឧកញ៉ា វាខ្លាចបាក់មុខ វាគ្មានគិតដល់តម្លៃខ្មែរទេ បើវាគិត វាមិនរាំប្រកាច់ប្រកិនមិនចេះខ្មាស់ នៅព្រលានយន្តហោះអ៊ីចឹងទេ ។ អាសារ៉ុង អើយ អាសារ៉ុង កំពុងនៅស្រុកកូរ៉េទាំងអស់គ្នាទេ តិចអញដាក់ពាក្យប្តឹងពីបទគំរាមកំហែង ប្រើហិង្សារមកលើអញ ខានបានទៅស្រុកខ្មែរវិញ ។ យីអានេះ សរសេរចេញមកខ្លាចគេមិនដឹងវាភ្លើ ។
ជាមួយគ្នានេះដែរ មានការឆ្កឹះឡើង យ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គមពាក់ព័ន្ធរឿង អតីតរបស់លោក ដែលបានកប់ជ្រៅ គេស្ទើរបំភ្លេចចោល ឲ្យកក្រើកសារជាថ្មីឡើងវិញ ៕






