កីឡាបរទេស៖ អតីតគ្រូតោខៀវ Maurizio Sarri មិនបានបញ្ចូលកីឡាករ Mario Mandzukic ក្នុងតារាងដើម្បីលេងជាមួយ Fiorentina ដូច្នេះហើយ កីឡាករ សញ្ជាតិក្រូអាតរូបនេះ កំពុងរកផ្លូវថ្មីចាកចេញពីពហុកីឡដ្ឋាន Old Lady ។ នេះបើយោងតាម Marca ចុះផ្សាយ។
កីឡាករអាយុ ៣៣ឆ្នាំនេះ មិនបានស្ថិតក្នុងបញ្ជីជាផ្នែកមួយរបស់គ្រូបង្វឹកអ៊ីតាលី ហើយក៏ត្រូវចាកចេញពីបញ្ជី Champions League ដូចគ្នា ផងដែរ ។
សារព័ត៌មានរបស់អ៊ីតាលី បានចុះផ្សាយថា Mandzukic កំពុងចរចារជាមួយក្លិបផ្សេង ដើម្បីចាកចេញ ហើយគាត់ក៏មិនចង់រងចាំរហូតដល់ទីផ្សារ បើកម្តងទៀតនាខែមករា ផងដែរ។
សារព័ត៌មានខាងលើបានបន្តថា កីឡាករសញ្ជាតិក្រូអាតនេះ បាននិយាយរួចរាល់ហើយជាមួយ ក្លិប Qatari ដោយស្វែងរកការលេងទៀងទាត់ ជាមួយ លក្ខណ្ឌខ្ចីជើង ។
គួរបញ្ជាក់ផងដែរថា Qatar ទីផ្សារដោះដូរកីឡាករនឹងបញ្ចប់ នាថ្ងៃទី៣០ ខែ កញ្ញា ៕