Boateng រំលឹករឿងរ៉ាវឆ្កួតបំផុតក្នុងជីវិត

0

យើងបានដឹងហើយកីឡាករហ្គាណា Kevin Prince Boateng កាលពីជិតទសវត្សមុនរូបគេបានចំណាយពេលអស់ជិត២រដូវកាលក្នុងការលេងជាមួយនឹងក្លឹបមាន់ខ្នាយមាស Spurs បើទោះបីជាមិនសូវបានលទ្ធផលល្អតែគេអាចរកចំណូលបានច្រើនគួរសមដែរមុនការផ្លាស់ទៅលេង Portsmouth។

កាលពីពេលថ្មីៗនេះកីឡាករវ័យ៣២ឆ្នាំរូបនេះបានរំលឹកឡើងវិញអំពីជីវិតរបស់ខ្លួនពេលដែលកំពុងលេងនៅអង់គ្លេសជាពិសេសជាមួយនឹងក្លឹប Spurs។Boateng បាននិយាយឡើងវិញអំពីគ្រាមួយដែលគេបានចាយលុយយ៉ាងច្រើនទិញរថយន្ត៣គ្រឿងក្នុងថ្ងៃតែមួយដើម្បីតែអារម្មណ៍សប្បាយរបស់ខ្លួនថាជារឿងឆ្កួតបំផុតក្នុងជីវិតបស់គេ។

Boateng និយាយទៀតថាពេលលេងជាមួយនឹងSpursគេរស់នៅដូចជាស្តេចដោយការមកដល់ទីលានហ្វឹកហាត់យឺតប៉ុន្តែចេញទៅវិញមុនគេ។ភាគច្រើននឹងចំណាយពេលដើរលេងស៊ីផឹកជាមួយមិត្តភ័ក្ត្រដើម្បីចាយវាយសប្បាយមិនតែប៉ុណ្ណោះរូបគេមិនដឹងទៅហាត់ប្រាណរក្សាកម្លាំងនិងរូបរាងកាយឡើយ៕

ប្រែសម្រួល:Lee