ខ្សែប្រយុទ្ធ Norwich ម្នាក់រូបនេះឆក់បានពានកីឡាករល្អបំផុតប្រចាំខែមុនកីឡាករល្បីៗនៅលីកកំពូលអង់គ្លេស

0

ការប្រកួតលីកកំពូលអង់គ្លេសបានបានបញ្ចប់ទៅអស់រយៈពេលមួយខែទៅហើយដោយឡែកកីឡាករខ្សែប្រយុទ្ធ៥រូបបូករួមទាំងកីឡាករ Kevin de Bruyne បានជាប់ឈ្មោះជាបេក្ខភាពកីឡាករល្អបំផុតប្រចាំខែរបស់លីក។

ប៉ុន្តែលទ្ធផលគួរឲ្យភ្ញាក់ផ្អើលកីឡាករចំណូលថ្មីរបស់លីកកំពូលនេះនិងជាកីឡាកររបស់ក្លឹប Norwich បានលើកពាននេះជាលើកដំបូងទៅវិញ។Teemu Pukki បានក្លាយទៅជាកីឡាករល្អបំផុតរបស់លីកអង់គ្លេសប្រចាំខែសីហាក្រោយរកបាន៥គ្រាប់ក្នុង៤ប្រកួតរួមទាំងហ៊ែតទ្រីកមួយដែរពេលប៉ះ Newcastle។

Pukki បានលើកពាននេះក្នុងចំណោមបេក្ខភាពខ្លាំង៥នាក់ដែលរួមមានទាំងកីឡាករ Firmino, Barnes, Aguero, SterlingនិងDe Bruyneផងដែរ៕

ប្រែសម្រួល:Lee