Ronaldinho នឹងបងប្រុសរបស់លោក Roberto de Assis Moreira បានឈានដល់កិច្ចព្រមព្រៀងជាមួយច្បាប់របស់ប្រេស៊ីល ក្នុងការចរចារយក លិខិតឆ្លងដែនមកវិញ ។
អតីតជម្រើសជាតិរបស់ប្រេស៊ីលរូបនេះ ត្រូវបានខាងអាជ្ញាធររបស់ប្រេស៊ីល ពិន័យទឹកប្រាក់ ៦លានប្រេស៊ីលរៀល (Brazilian Reals) ដែលស្មើនិង 1.36 លានអឺរ៉ូ ក្រោយពីបង្កផលប៉ះពាល់ដល់បរិស្ថាន ដោយបង្កើតវេទិកានេសាទនៅតំបន់បឹង Guaíba Lake ដែលជាតំបន់អភិរក្ស ត្រូវបានចុះហត្ថលេខាជាមួយក្រសួងសាធារណការនៅតុលាការនៃរីយ៉ូហ្គូដូដូស៊ូល ។
កីឡាករឆ្នើមរបស់ពិភពលោក និងបងប្អូនក៏ត្រូវបានបានផ្តន្ទាទោសកាលពីឆ្នាំ ២០១៥ ចំពោះការបង្កើតវេទិកានេសាទនៅក្នុងទីក្រុងផតតូ ម្តងរួចមកហើយ។ បន្ទាប់បានបដិសេធ ដោយមិនព្រមទទួលនូវការពិន័យ ប្រាក់ 1.9 លានអឺរ៉ូ ចៅក្រមក្នុងរឿងក្តីនេះ បានសម្រេចដកហូតលិខិតឆ្លងដែនរបស់ពួកគេ។
ទោះបីជាយ៉ាងនេះក្តី ពួកគេបានព្យាយាម ធ្វើការសម្របសម្រួលដោយព្រមការបង់ពិន័យ ដោយរងចាំដល់ថ្ងៃទី១ តុលា ដើម្បីធ្វើការបង់ប្រាក់ ។ ជាងនេះទៅទៀតបងប្អូនពួកគេនឹងត្រូវជួសជុល បឹងដែលរងការខូចខាតក្នុងរយៈពេលអតិបរមា ៦០ ថ្ងៃម្តង។ក្នុងករណីដែលពួកគេមិនធ្វើការដាក់ប្រាក់តាមពេលវេលាដែលបានគ្រោងទុកនោះទេ ទឹកប្រាក់នឹងកើនឡើងដល់ទៅ ៩,៨ លានរ៉ៃ (២,១៨ លានអឺរ៉ូ) ដោយតម្រូវបូកជាមួយការប្រាក់ ៕