Alex Sandro ៖ កំហុសខ្ញុំធំណាស់ ដែលចាយពី ៣០០ ទៅ ៤០០អឺរ៉ូក្នុងមួយយប់

0

ខ្សែការពារផ្នែកខាងស្តាំរបស់ ក្លិបសេះបង្កង់ Juventus លោក Alex Sandro បានបង្ហាញពីអារម្មណ៍ស្តាយក្រោយ ដែលបានចំណាយថវិកា ច្រើនក្នុងពេលចេញៗទៅក្រៅពេលរាត្រី​។
ធ្លាប់បានបង្ហាញខ្លួន ២១លើកជូនប្រេស៊ីល និងឈ្នះពានចំនួន ១៧ លើកក្នុងអាជីពរួចរាល់ហើយក្តី ប៉ុន្តែកីឡាករអាយុ ២៨ឆ្នាំរូបនេះ បានជោគជ័យ បំផុតនៅពហុកីឡដ្ឋាន Old Lady ។​

គាត់បានប្រាប់អ្នកកាសែតរបស់ប្រេស៊ីលថា ពេលដែលខ្ញុំចូលលេងនៅក្រុមយុវជន Atlético Paranaense ពេលនោះខ្ញុំអាយុ ១៥ឆ្នាំ ដោយខ្ញុំ អាចរកបានតែ ៩០អឺរ៉ូក្នុងរយៈពេល ១ខែ ។ ប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យក្នុងអាជីពបាល់ទាត់ដំបូង នៅពេលដែលខ្ញុំរកបាន ៣០០ដុល្លារ (ប្រហែល ២៧០អឺរ៉ូ) វាលុយពិសេសបំផុត ។ លុយនេះខ្ញុំបានជូនទៅឪពុកម្តាយខ្ញុំដើម្បីចំណាយលើថ្លៃផ្ទះ ក្នុងនោះខ្ញុំក៏បានតិចអ្វីតិចតួចជាតម្រូវការ ប៉ុន្តែខ្ញុំចង់ ជួយគ្រួសារខ្ញុំច្រើនជាង ។

Sandro បាននិយាយថា ទោះបីជា ១៥៩ប្រកួតនៅ Juventus នឹង​ជួយឲ្យក្លិបឈ្នះពាន លីកកំពូលចំនួន ៤ តែខ្សែការពារ​រូបនេះមានអារម្មណ៍ថា សោកស្តាយ និងខុសធ្ងន់ បើធៀបទៅលើការចំណាយក្នុងប្រទេសកំណើត ។
លោកថា រាល់ពេលដែលខ្ញុំចេញក្រៅជាមួយគ្រួសារ​ខ្ញុំ គឺបានចំណាយ ៣០០ ទៅ ៤០០អឺរ៉ូ ហើយខ្ញុំក៏បានគិតពីចំនួននេះ ធៀបទៅនឹងទឹកប្រាក់ក្នុងប្រទេសខ្ញុំ គឺប្រាក់ Brazilian real ថាវាស្មើនឹងប៉ុន្មាន ? ក្រោយគិតចុះគិតឡើង មានអារម្មណ៍ថា បានខុសធ្ងន់ក្នុងការចាយ វាយថវិការាល់យប់ ក្នុងខ្ទង់ចំណាយខាងលើ៕