Juventus ចង់បាន Neymar ធ្វើដៃគូ Ronaldo ដោយយកកីឡាករឆ្នើមម្នាក់ថែម

0

កីឡាបរទេស៖ Juventus ចង់បានកីឡាករ Neyma ដើម្បីធ្វើជាដៃគូប្រយុទ្ធរបស់ Ronaldo ក្នុងតំបន់ប្រយុទ្ធ ដោយប្រើវិធីផ្តល់ទឹកប្រាក់ ៩០លានផោន បូក រួមទាំង Dybala ម្នាក់ ទៅកាន់ PSG ដោយសំណើរនេះនឹងធ្វើឡើងនាទីផ្សារដោះដូរ​កីឡាករខាងមុខ ។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail បានចុះផ្សាយ។​

សម្រាប់ Neymar មិនបានលាក់បាំងអ្វីឡើយ ជាមួយគោលបំណងចង់ចាកចេញពីទឹកដីក្លិបយក្សបារាំង ដោយដាក់គោលទៅកាន់ក្លិប Barcelona វិញ ប៉ុន្តែអ្វីៗត្រូវបានរលាយ ដោយការចរចាររវាងក្លិបទាំងពីរមិនត្រូវរ៉ូវគ្នា ។​
ទោះបីជា PSG បានផ្អឹបទុក Neymar នៅទឹកដីបារាំង ប៉ុន្តែ សារព័ត៌មាន​Tuttosport បានចុះថា ក្លិបសេះបង្កង់ Juventus​​ ចង់បង្រួបបង្រួម Neymar និង Ronaldo នៅទឹកដី Turin ។​

ទោះជាយ៉ាងណា បច្ចុប្បន្ននេះ Neymar នៅតែមិនបន្តបង្ហាញវត្តមានលេង​ជាមួយ PSG នៅឡើយ ខណៈដែលក្លិបបានតម្រង់ទិសគាត់ ឲ្យចាកចេញ ពីទឹកដីបារាំង ។​
ប្រភពខាងលើថា Dybala ជាផ្នែកមួយត្រូវបានក្លិប Juventus យកទៅដោះដូរ ជាមួយ Neymar ហើយថែមទឹកប្រាក់ ៩០លានផោន ពីលើទៀត ។

អ្វីដែលចាប់អារម្មណ៍នៅទីនេះ Neymar នឹងអាចមិនបន្តលេង​ជាមួយ PSG ក្រោយពេលដែលក្លិប យក្សបារាំង​បានខ្ចីកីឡាករ Mauro Icardi ពី Inter Milan បានសម្រេច ។ ដូច្នេះហើយ Neymar អាចនឹងចាកចេញពីទឹកដី PSG ក្នុងពេលដ៏ខ្លីខាងមុខ ៕