ភ្នំពេញ៖ កាន់តែប្លែកខុសពីរាល់ដង រាល់ចប់ការប្រកួតតែងតែមានសំរាមកកកុញពេញស្តាត ដែលធ្វើឲ្យយុវជនមួយចំនួន ក្នុងនោះមានពូឈីវ ផងដែរ បានព្យាយាមរើសសំរាម ប៉ុន្តែយប់មិញបែរជាខុសប្លែកទាំងស្រុង ។
ឈ្មោះជាយុវជនសំរាម និង ជាអ្នកគាំទ្របាល់ទាត់ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ពូឈីវ ។ ពូឈីវ បានសម្តែងអារម្មណ៍ នៅព្រឹកនេះ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ខ្ញុំគិតថាជាង 5ម៉ឺននាក់ប្រាកដជាសំរាមពង្រាយពេញហ្នឹងហើយ ចប់ការប្រកួតក៏មានពេលលេងទូរស័ព្ទ អរគុណខ្លាំងណាស់សម្រាប់ការផ្លាស់ប្តូរឥរិយាបថដ៏ល្អមួយនេះ។
ពូឈីវ ថា វាជារឿងនឹកស្មានថា បងប្អូនអ្នកគាំទ្រ ធ្វើបានដោយមិនពង្រាយសំរាម ដូចមុនៗ ដែលជាដំណើរមួយយ៉ាងត្រូវសរសើរពួកគាត់ នឹងសង្ឈឹមថា សកម្មភាពនេះ នឹងបន្តទៅមុខទៀតដើម្បីជួយអប់រំណែនាំគ្នា រឿងបរិស្ថាននេះ ព្រោះថាបរិស្ថានល្អ សុខភាពយើងក៏ល្អដូចគ្នា៕