Lovern បញ្ជាក់ថាទោះអង្គុយកៅអីបម្រុងក៏សប្បាយចិត្តបន្តលេងនៅ Anfield ដែរ

0

ខ្សែការពារកណ្តាលសញ្ជាតិក្រូអាតកីឡាករ Dejan Lovren បានធ្វើការបញ្ជាក់សាជាថ្មីហើយថាគាត់មិនសប្បាយចិត្តទេពេលដែលទទួលបានតំណែងត្រឹមជាកីឡាករបម្រុងប៉ុន្តែគាត់សារភាពថាគាត់សប្បាយចិត្តដែលបានឃើញទីផ្សារដោះដូរកីឡាកររដូវក្តៅបានបិទជាផ្លូវការហើយរូបគាត់នៅតែបន្តនៅជាមួយនឹងក្លឹបដដែល។

ម្ចាស់ជើងឯក Champions League បានសារភាពថាគាត់តូចចិត្តដែលនឹងត្រឹមអាចបង្ហាញខ្លួននៅ Anfield នៅពីក្រោយកីឡាករ Virgil van Dijk, Joel Matip និង Joe Gomez ប៉ុន្តែទោះបីជាមានការស្នើសុំពីអ៊ីតាលីក៏ដោយគ្រូបង្វឹកលោក Liverpool លោក Jurgen Klopp នៅតែចង់អោយ Lovren បន្តស្នាក់នៅទីនេះ។

ខ្សែការពាររូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតក្រូអាតឈ្មោះ Sportske Novosti ថាខ្ញុំមានអារម្មណ៍ធូរស្រាលនៅពេលទីផ្សារដោះដូរត្រូវបានបិទ។ ខ្ញុំធុញទ្រាន់នឹងការអាននិងស្តាប់រាល់ថ្ងៃអំពីខ្ញុំចាកចេញឬស្នាក់នៅក្នុង Liverpool៕

ប្រែសម្រួល:Lee