Laporte របស់ Man City វះកាត់ជោគជ័យតែបន្តសម្រាកព្យាបាលច្រើនខែ

0

ខ្សែការពារ Aymeric Laporte របស់ក្លឹប Manchester City នឹងត្រូវបន្តអវត្តមានរយៈពេលជាច្រើនខែបន្ទាប់ពីក្លិបបានបញ្ជាក់កាលពីថ្ងៃពុធថាគាត់បានទទួលការវះកាត់ជង្គង់ដោយជោគជ័យទៅហើយនោះ។

កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានបង្ខំចិត្តចាកចេញពីទីលាននៅនាទីទី ៣៤ នៃជ័យជម្នះ ៤-០ របស់ក្រុមខ្លួននៅលើទឹកដីក្រុម Brighton កាលពីថ្ងៃសៅរ៍សប្តាហ៍មុនបន្ទាប់ពីមានការប្រជែងពីកីឡាករ Adam Webster ។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្លឹប Man City បាននិយាយថា Laporte បានទទួលការវះកាត់នៅលើជង្គង់របស់គាត់បន្ទាប់ពីធ្វើឱ្យខូចខាតដល់ឆ្អឹងខ្ចី។ការវះកាត់ធ្វើឡើងដោយវេជ្ជបណ្ឌិត Ramon Cugat នៅទីក្រុងបាសេឡូណាបានទទួលជោគជ័យហើយការព្យាករណ៍លម្អិតនឹងត្រូវផ្តល់ជូនក្នុងពេលជាក់លាក់ណាមួយបន្ថែមទៀត៕

ប្រែសម្រួល:Lee