Felix ៖ រាត្រីយប់មិញ វាគ្រាន់តែជាការចាប់ផ្តើម

0

ភ្នំពេញ៖ ការប្រកួតក្នុងរាត្រីយប់មិញកម្ពុជាធ្វើបានយ៉ាងល្អ ក្នុងលទ្ធផល 1-1 ក្នុងការប្រកួតដំណើរ​ឆ្ពោះទៅកាន់ World Cup នៅទីក្រុងដូហា ប្រទេស កាតា ប៉ុន្តែលោក Felix បានលើកឡើងថា វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ក្នុងប្រកួតនៅជើងទី​១នេះ ។​

ក្រោយបញ្ចប់ការប្រកួតលោក Felix បាននិយាយក្នុងសន្និសីទកាសែត​ឲ្យដឹងថា យើងមិនពេញចិត្តនឹងលទ្ធផលនេះទេ ប៉ុន្តែយើងក៏មិនខកចិត្តនោះដែរ ។យើងធ្វើការជាមួយកីឡាបានមួយឆ្នាំហើយ ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយត្រឹមជាមូលដ្ឋានគ្រឹះដែលយើងចង់លេង ។​

លោកបានបន្តថា ប្រជាជនទាំងអស់គួរតែសប្បាយរីករាយ និងមានមោទនភាពនូវអ្វីដែលកីឡាករយើងបានប្រឹងប្រែងលេងលើទីលាន ដោយភាព ក្លាហាន និងឆន្ទះក្នុងការប្រយុទ្ធ ៕