ភ្នំពេញ៖ យោងតាមការប្រកាសរបស់ ផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា សំបុត្រ ពីរប្រភេទ ត្រូវបានអ្នកគាំទ្រទិញអស់គ្មានសល់ ដែលជាសំបុត្រចូលរួមទស្សនាការប្រកួតរវាង កម្ពុជានិងហុងកុង ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសរសេរបញ្ជាក់ថា សំបុត្រប្រភេទ១ និង២ លក់អស់ហើយសម្រាប់ការប្រកួត World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 2 ។
អ៊ីចឹងសម្រាប់បងប្អូនដែលចង់ចូលរួមដោយផ្ទាល់ តែគ្មានឱកាស អាចចូលរួមគាំទ្រតាមរយៈកញ្ចក់ទូរទស្សន៍ នៅគេហដ្ឋាន ៕