អតីតអភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៣ឆ្នាំពាក់ព័ន្ធករណីសម្លាប់ស្រីកំណាន់

0

ភ្នំពេញ៖ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ នៅព្រឹកថ្ងៃទី២ ខែកញ្ញា នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដាក់ពន្ធនាគាររយៈពេល១៣ឆ្នាំ ពីបទឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការសម្លាប់ស្រីកំណាន់ ចេវ សុវឌ្ឍនា ។

ជាមួយគ្នានេះ តុលាការក៏បានសម្រេចផ្ដន្ទាទោសលោកឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ជាបងបង្កើតរបស់លោកឡាយ វណ្ណៈ ដាក់ពន្ធនាគារ១០ឆ្នាំផងដែរ ។ ចំណែលឈ្មោះ ជឹម វុធ និង ឈ្មោះ ម៉ែន សាម៉ៃ ត្រូវដាក់ពន្ធនាគារកំណត់ ម្នាក់ៗ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ លាក់កំបាំងតម្រុយ តាមមាត្រា៥៣២នៃក្រមព្រហ្មទណ្ឌ ៕