ខ្សែប្រយុទ្ធមាឌតូចអាហ្សង់ទីន PauloDybala ត្រូវបានគេគ្រប់គ្នាដឹងរួចហើយថាមានទំនាក់ទំនងយ៉ាងខ្លាំងក្នុងការផ្លាស់ចេញពី Juventus ជាមួយនឹងក្លឹបបិសាចក្រហម Man United និងជាពិសេសចុងក្រោយគឺមាន់ខ្នាយមាស Spurs។
ចុងក្រោយនេះប្រធានផ្នែកកីឡាករបស់ក្លឹបគឺលោក Fabio Paratici បានចេញមកធ្វើការអះអាងយ៉ាងច្បាស់ថាកីឡាករ Dybala ពិតជាស្ទើរតែនឹងចាកចេញពីក្លឹបពិតមែននៅនាទីចុងក្រោយបន្ទាប់ពីបានមើលឃើញថាឧិកាសក្នុងការបង្ហាញខ្លួនជាមួយនឹងក្លឹបយក្សអ៊ីតាលីនេះកាន់តែចង្អៀតឡើងនោះ។
លោក Fabio បញ្ជាក់ទៀតថាកិច្ចចចារគ្នាជាមួយនឹងក្លឹបបិសាចក្រហម Man United និងមាន់ខ្នាយមាស Spurs ស្ទើរតែបានជោគជ័យទៅហើយប៉ុន្តែបែរជាបរាជ័យនៅនាទីចុងក្រោយហើយមានន័យថាកីឡាករខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះនឹងនៅតែត្រូវបន្តលេងនៅអ៊ីតាលីទៀតនាពេលខាងមុខ៕
ប្រែសម្រួល:Lee