Luka Jovic ក្លិបយក្សមួយទៀតកំពុងចង់បាន

0

យោងតាមសារព័ត៌មាន Soccerlink បានផ្សាយឲ្យដឹងថា ក្លិប PSG បានសាកសួរ Real Madrid អំពី Luka Jovic នៅពេលដែលក្លិបទាំងពីរជួបពិភាក្សាគ្នាជុំវិញការផ្ទេរអ្នកចាំទី Keylor Navas។
ក្រោយចាក់ចេញី Eintracht Frankfurt មកចូលរួមជាមួយ​Real Madrid កាលពីខែមិថុនា ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ Luka Jovic បានចូលលេងតែ ២ដងឲ្យក្លិបយក្សអេស្ប៉ាញអំឡុងការប្រកួតមិត្តភាពមុនបើករដូវកាល ដោយ ២ប្រកួតនោះមិនមែនចាប់ផ្ដើមជម្រើសដំបូងទៀត គឺប្ដូរចូលប៉ុណ្ណោះ។

ក្រោយបានបង្ហាញខ្លួនលេងមួយប្រាវក៏ទទួលបានការចាប់អារម្មណពី ក្លិបយក្សបារាំង ។ ប៉ុន្តែសាមីខ្លួនបានឲ្យដឹងថាខ្លួននឹងមិនចាកចេញពីទឹកដីអេស្ប៉ាញទេសម្រាប់ទីផ្សារលើកនេះ ៕