រ៉ូណាល់ដូ ឌឺដងអ្នកគាំទ្រ​ក្រោយជួប អាតេម៉ាឌ្រីដនៅក្នុងពូល D

0

ក្រោយពីចាប់ឆ្នោតក្នុងការប្រកួតពានរង្វាន់យូហ្វាឆាមពានលីករដូវកាលថ្មី ដោយ​៣២ក្រុមបានបានបែងចែករួចរាល់ទៅហើយ​ដោយក្រុម Juventus បន្តនិស្ស័យជាប់ជាមួយក្រុម អាតេម៉ាឌ្រីដ ដដែល មិនខុសពីឆ្នាំមុន ។​
បើនិយាយពីនិស្ស័យនេះ Ronaldo តាំងពីនៅ Real Madrid គឺតែងតែជួបនូវក្រុម អាតេម៉ាឌ្រីដ ។

CR7 បានលើកឡើង​ពីការជួប AT Madrid ​ថា​ “ខ្ញុំ​សង្ឃឹម​ថា​អ្នក​គាំទ្រ​គេ​មិន​ជំរុញ​ខ្ញុំ ​ដោយ​ការ​ស្រែក​ពាក្យ​សម្ដី​មិន​សម​រម្យ​ទៀត។ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ម្ដង​នេះ​នឹង​ក្លាយ​ជា​ប្រកួត​ស្វិតស្វាញ​។ ​ខ្ញុំ​ដឹង​ពី AT Madrid ​ថា​ពួកគេ​ជា​ក្រុម​ល្អ​មួយ ព្រោះ​ខ្ញុំ​បាន​ជួប​ពួកគេ​ជា​ច្រើន​លើក​មក​ហើយ ខ្ញុំ​ស្គាល់​គេ​ច្បាស់”៕