Barcelona ចាប់អារម្មណ៍លើខ្សែបម្រើ​របស់ Juventus

0

Barcelona កំពុងធ្វើការត្រឹះរិះពិចារណា គិតគូរធ្វើការទិញយកកីឡាករខ្សែបម្រើរបស់ Juventus លោក Rodrigo Bentancur ដែលនឹងចាកចេញពីក្លិប ក្នុងគោលបំណង​របស់ក្លិប ដើម្បីប្រមូលប្រាក់មកវិញ ។

កន្លងទៅក្លិបដែលមានមូលដ្ឋានៅទីក្រុង Turin បានចំណាយប្រាក់យ៉ាងច្រើន ទិញកីឡាករ Matthijs de Ligt និងទំនាក់ទំនង Merih Demiral ជាដើម ។ តែក្លិបក៏ត្រូវលក់ចេញកីឡាករខ្លះទៀត ដោយកំពុងត្រូវបានក្លិបផ្សេងៗទៀត ទាក់ទងយក ឥលូវនេះ La Gazzetta dello Sport បានចុះថា Bentancur កំពុងទទួលបានការចាប់អារម្មណ៍ពីក្លិប Barcelona ។
ប្រសិនបើ Juventus ស្វះស្វែងការប្រមូលប្រាក់វិញ ច្បាស់ណាស់ពួកគេនឹងលក់ Bentancur ហើយកីឡាករ​អាយុ ២២ឆ្នាំនេះ នឹងត្រូវដេញថ្លៃ ពី ៦០លានអឺរ៉ូ ។

ទោះយ៉ាងណាការចាកចេញឆ្ងាយពីម្ចាស់ជើងឯក Serie A ប្រាកដជាមិននឹកស្មានដល់ឡើយ។ គាត់បានចុះកុងត្រាថ្មីរយៈពេល ៥ ឆ្នាំកាលពីខែមិថុនាដោយស្នើឱ្យភាគីទាំងពីរជឿជាក់ថាគាត់មានអនាគតនៅ Juventus ។
Bentancur បានបង្ហាញខ្លួនលេងយ៉ាងល្អ នៅរដូវកាលមុន ចំនួន ៤០ប្រកួត ប៉ុន្តែរបាយការណ៍ចុងក្រោយកំពុងសង្ស័យពីអនាគតរបស់គាត់ ថាអាចនៅឬចាកចេពី សេះបង្កង់ ៕