យោងតាមសារព័ត៌មាន The Straits Times បានឲ្យដឹងថា ក្រុមជម្រើសជាតិថៃ កំពុងចរចារជាមួយសហព័ន្ធបាល់ទាត់ជម្រើសជាតិប្រេស៊ីល ដើម្បីធ្វើការប្រកួតមិត្តភាពរវាងក្រុមទាំងពីរ ប្រសិនបើទទួលបានជោគជ័យការប្រកួតនេះនឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានសិង្ហបុរីនៅថ្ងៃទី ១១ ខែតុលា។
មុនការប្រកួតនេះថៃក៏មានការប្រកួតសំខាន់ពីរផងដែរទល់នឹងក្រុមជម្រើសជាតិវៀតណាម (ថ្ងៃទី ៥ កញ្ញា) ក្នុងវគ្គជម្រុះ World Cup ២០២២ និងអារ៉ាប់រួម (១៥ តុលា) ។បច្ចុប្បន្នព័ត៌មាននេះមិនត្រូវបានបញ្ជាក់ដោយសហព័ន្ធបាល់ទាត់ថៃទេ។ ប្រេស៊ីលក៏បានប្រកាសអំពីកាលវិភាគដំណើរកម្សាន្តរបស់ពួកគេនៅសហរដ្ឋអាមេរិកក្នុងខែកញ្ញាឆ្នាំ ២០១៩ ដោយមិនបាននិយាយអ្វីអំពីអាស៊ីអាគ្នេយ៍ឡើយ។
ការប្រកួតជាមួយមហាអំណាចលើវិស័យបាល់ទាត់ពិភពលោកដូចជាប្រេស៊ីលពិតជាសំខាន់ណាស់សម្រាប់ប្រទេសថៃនាពេលបច្ចុប្បន្ននេះ។ពួកគេនឹងមានឱកាសរៀនប្រៀបធៀបជាមួយកីឡាករកំពូល ៗ ដូចជា Neymar, Philippe Coutinho, Gabriel Jesus ជាដើម…បទពិសោធន៍ដ៏មានតម្លៃទាំងនេះពិតជានឹងជួយដល់ការធ្វើដំណើររបស់ក្រុម បាល់ទាត់ថៃ ដើម្បីកើបមាស កើបប្រាក់ ។
យុទ្ធសាស្ត្ររបស់លោក Akira Nishino ចាប់តាំងពីឡើងកាន់តំណែងក្រុមជម្រើសជាតិថៃ ដោយអ្នកយុទ្ធសាស្រ្តជប៉ុនមានគោលបំណងនាំក្រុមនេះឱ្យឈានដល់កម្រិតពិភពលោក។ គោលដៅបន្ទាន់របស់ពួកគេគឺដើម្បីទទួលបានលទ្ធផលល្អបំផុតដែលអាចធ្វើទៅបាននៅក្នុងយុទ្ធនាការប្រកួតជម្រុះ World Cup ៕