ភ្នំពេញ៖ ជាផ្លូវការហើយលោក Luis Fernando Vitorino ដែលជាគ្រូបង្វឹកអ្នកចាំទីនៅភ្នំពេញក្រោន ត្រូវបានក្លិបវិសាខា ប្រកាសជាផ្លូវការថា បានក្លាយជាគ្រូបង្វឹកដឹកនាំការលេង U15 របស់ក្លិប នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ។
ក្លិបវិសាខា បានប្រកាសនៅលើផេកផ្លូវការរបស់ក្លិបនាមុននេះបន្តិចថា ក្លិបកីឡាបាល់ទាត់វិសាខា មានកិត្តិយសសូមជម្រាបជូនសាធារណជន ពិសេសអ្នកគាំទ្រឲ្យបានជ្រាបថា ក្លិបបានសម្រេចតែងតាំងលោក Luis Fernando Vitorino – Luis Fernando Vitorino គឺជាគ្រូបង្គោលរបស់ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ នៃក្លិបកីឡាបាល់ទាត់វិសាខា ជាផ្លូវការចាប់ពីពេលនេះតទៅ ។
សូមស្វាគមន៍ វត្តមានលោក Luis Fernando Vitorino ដែលគ្រូបង្វឹកកម្រិត B-License ដើម្បីរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍បាល់ទាត់ថ្នាលរបស់ក្លិបឲ្យកាន់តែរីកចម្រើនថែមទៀត។ សូមជូនពរលោកទទួលបាននូវជោគជ័យក្នុងការងារ ពិសេសដើម្បីត្រៀមដឹកនាំក្រុមយុវជនរបស់យើងចូលរួមប្រកួតពានរង្វាន់ផ្សេងៗ នាពេលឆាប់ៗខាងមុខ ៕