នាយតាក់ស៊ី ដូចជាមានក្តីសង្ឈឹមឡើងវិញ ជាមួយនាង ភីម

0

ភ្នំពេញ៖ ក្រោយពីមានការលើកឡើងយ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គមថា នាងភីម លែងទទួលយក​នាយតាក់ស៊ី ជាស្វាមី ខណៈដែលសាមីខ្លួនក៏បានលើកឡើងផងដែរ ពួកគេបានលែងលះគ្នារួចរាល់ហើយ ។​

បន្ទាប់ពីរត់ទៅបួសបានជោគជ័យ ប៉ុន្តែ​មិនអាចតស៊ូទ្រាំនឹងបញ្ហាជំងឺប្រចាំកាយបាន នាយតាក់ស៊ី បានសម្រេចចិត្តលាចាកសិក្ខាបទ នឹងត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ។​
ក្រោយព្យាបាលរួចរាល់ នាយតាក់ស៊ី ត្រូវបានមិត្តក្នុងសិល្បៈជួយឈឺឆ្អាល ជាពិសេស​លោក តាក់វិចទ័រ នៅតែបន្តឲ្យការងារ ឲ្យតារាកំប្លែងនេះដដែល ធ្វើយ៉ាងណា​អាចមានថវិកា​ចិញ្ចឹមជីវិតខ្លះ ខណៈដែលអះអាងថា បានផ្តល់ទ្រព្យសម្បត្តិទៅឲ្យនាងភីមនិងកូន ទាំងអស់ ក្រោយពីបានសម្រេចចិត្តលែងរួមរស់ជាមួយគ្នា ។ ជាមួយស្ថានភាពមួយបង្វិច​របស់នាយតាកស៊ី បានធ្វើឲ្យ មហាជនធ្វើការថ្កោទោស ទៅកាន់ នាងភីមថា ហេតុអ្វីចិត្តដាច់ម្លេះ មិនខ្វល់ពីអតីតកាលរួមគ្នា ដែលធ្លាប់ជាប្តីប្រពន្ធ ។

ប៉ុន្តែរឿងអាក្រក់ ក៏អាចក្លាយជារឿងល្អវិញដែរ ដោយនៅថ្ងៃនេះ​ទទួលបានដំណឹងល្ហៀងថា នាងភីម ព្រមទទួលនាយតាក់ស៊ី ទៅរួមរស់នៅផ្ទះវិញ ហើយ ក្នុងនាមជាប្តីប្រពន្ធដូចមុន ។​

ជាមួយគ្នានេះដែរ ហាក់កាន់តែច្បាស់ បន្ទាប់ពីលោកហេង ឡុង បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ប៉ុស្តិ៍ទី១: ខ្ញុំឲ្យថតស្វីត មិនមែនឲ្យថតបែបហ្នឹងទេ ប៉ុស្តិ៍ទី២: គ្រាន់បើបន្តិច សន្សឹមៗ ក្រែងលោសង្ឃឹម ជួយអស់ប៉ុណ្ណឹងហើយ??រឿងផ្សេងអាស្រ័យលើតាឯងហើយ សមត្ថភាពរៀងខ្លួន ខ្ញុំក៏ជួយខ្លួនឯងមិនបានដែរពេលខ្លះ ។​

នេះកាន់តែសរបញ្ជាក់ថា ក្រោមការសម្រុះសម្រួលពី លោក ហេង ឡុង ប្តីប្រធានសមាគមសិល្បករខ្មែរ នាងភីម បានសម្រេចចិត្ត ត្រូវរ៉ូវគ្នា ជាមួយនាយតាក់ស៊ីវិញហើយ ៕