តេជោសែន ៖ប្រុសៗគ្នាយើងកុំធ្វើធន់ហ្នឹង …ស្រលាញ់គ្នាទាន់គ្រាក្រ

0

ភ្នំពេញ៖ ក្នុងសន្ទរកថា របស់តេជោហ៊ុន សែន បានលើកឡើងពីបទចម្រៀងមួយបទរបស់លោក ខេមរៈ សិរីមន្ត ក្រោមចំណងជើងថា «ទឹកភ្នែកអាល័យ» ដែលជាបទដឹកនាំដោយលោក កៅ សីហា ស្ថិតក្នុងផលិតកម្មហង្សមាស ស្តែងឲ្យឃើញពីជីវិតពិត រវាងនិស្សិត និងកម្មការិនី រោងចក្រ ។​

ក្នុននោះដែរ សម្តេចតេជោហ៊ុន សែន បានលើកឡើងថា មានចម្រៀងមួយខ្ញុំបានមើលទៅពីរដង ដោយតួអង្គជានិស្សិត​មហាវិទ្យាល័យ ប៉ុន្តែគ្នាក្រីក្រ រស់នៅជាមួយម្តាយ ដែលគេហៅថាផ្ទះកម្មករ ដោយនៅជាប់បន្ទប់កម្មករកាត់ដេរ ដែលជាតួអង្គស្រីក្នុងបទចម្រៀងនេះ ដោយគ្នាតែងតែផ្តល់លុយ ផ្តល់កាក់ ផ្គត់ផ្គង់ឲ្យនិស្សិត ដល់តែពេល នៅក្នុងសាលាមានស្ត្រីម្នាក់ទៀតគេជាកូនអ្នកមាន គេមានឡានដឹក ទៅដល់សាលាសប្បាយ ។
ប៉ុន្តែដល់ថ្ងៃទទួលសញ្ញាបត្រ ខាងកម្មការិនីជាអ្នកឈឺចាប់ ដោយទទួលផ្កាខាងកម្មការិនី យកទៅទម្លាក់នៅធុងសំរាម ។ អ៊ីចឹងនាង ជាកម្មករ ទៅឈឺនៅស្រុកកំណើត ចំណែកនាងកូនអ្នកមាន ១ឆ្នាំក្រោយ ទៅមានសង្សារទៀត បានខ្លួនឯងភ្ញាក់រលឹក រត់ទៅរកឯណោះ ។

សម្តេចក៏បានភ្ជាប់ដោយរំលឹកដល់បុរសៗថា អ៊ីចឹងកុំណា បុរសៗយើង កុំធ្វើអាធន់ហ្នឹង អាកំសត់កម្រនេះហើយ អាភាពចេញពីកំសត់កម្រនេះហើយ ដែលជាភាពត្រូវមើលឃើញ ស្រលាញ់គ្នាទាន់គ្រាក្រ ។ សម្តេចក៏បានលើកទឹកចិត្ត ចំពោះអ្នកនិពន្ធ និងដឹកនាំ បទនេះ គឺជាផ្នែកមួយនៃការអប់រំ ។

ការលើកឡើងយ៉ាងដូច្នេះបានធ្វើឲ្យបទចម្រៀងនេះ កាន់តែធ្វើឲ្យមនុស្ស​ជាច្រើនចង់ដឹង ។ ក្នុងនោះដែរ លោក កៅ សីហា ដែលជាអ្នកដឹនាំបទ ចម្រៀងខាងលើ បានសរសេរនៅលើគណនីហ្វេសប៊ុកថា «ខ្ញុំបាទកៅសីហា អ្នកដឹកនាំភាពយន្តប្រចាំផលិតកម្មហង្សមាស ពិតជាមានមោទកភាពខ្លាំងណាស់ កាលដែលវីដេអូបទចម្រៀង ទឹកភ្នែកអាល័យ ជាស្នាដៃនិពន្ឋទំនុកច្រៀងដោយ លោកខេមរៈភារុណ និងច្រៀងដោយ ប្អូនប្រុសខេមរៈសិរីមន្ត និងជាស្នាដៃដឹកនាំរបស់ខ្ញុំត្រូវបានទទួលនូវការចាប់អារម្មណ៍ និងកោតសរសើរពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានសម្ដេចទស្សនារហូតដល់ពីរដង ចងចាំដំណើរនៃសាច់រឿង លើកយកមកធ្វើជាឧទាហរណ៍ដល់ប្អូនៗនិស្សិតជាគម្រូបទពិសោធន៍ជីវិត រួមនឹងការលើកសរសើរដល់ខ្ញុំបាទដែលជាអ្នកនិពន្ឋសាច់រឿង និងដឹកនាំរឿងក្នុងបទមួយនេះ។

ក្នុងនាមខ្ញុំបាទជាអ្នកដឹកនាំសម្ដែង រួមទាំងក្រុមការងារផលិតទាំងអស់ សូមគោរពនូវការថ្លែងអំណរអរគុណចំពោះសម្តេចយ៉ាងអនេក ហើយនឹងប្តេជ្ញាថានឹងបន្តការរិះរកគំនិតច្នៃប្រឌិតដើម្បីផលិតនូវបទចម្រៀង រួមនឹងភាពយន្តល្អៗបន្តទៅទៀតក្នុងន័យចូលរួមចំណែកលើកស្ទួយវិស័យសិល្ប:តន្រ្តី និងភាពយន្តនៅកម្ពុជាអោយកាន់តែមានភាពសម្បូរបែប និងរីកចម្រើនឡើងថែមទៀត។
ជាចុងក្រោយខ្ញុំបាទ និងក្រុមការងារសូមគោរពជូនពរសម្តេច និងក្រុមគ្រួសារសូមបានភពប្រសព្វនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ពីខ្ញុំបាទ កៅ សីហា ៕

ស្តាប់សម្តីទាំងស្រុងរបស់សម្តេចតេជោ ហ៊្ុន សែន​៖