Sanchez បានប្រកែក មិនព្រមចាកចេញពីក្លឹប

0

ប្រាក់កម្រៃប្រចាំសប្តាហ៍ទៅដល់៥០៥០០០ផោន ពិតជាបានធ្វើឲ្យក្លឹបបិសាចក្រហម Man Unitedឈឺក្បាលរកពាក្យនិយាយមិនរួចនោះឡើយ ក្រោយទិញយក Alexis Sanchezពីកាំភ្លើងធំ Arsenalមកដោយក្នុងនោះរូបគេអាចរកគ្រាប់បាល់តែ៥គ្រាប់ប៉ុណ្ណោះពេលលេងនៅ Old Trafford នេះ។

The Sunរបស់អង់គ្លេសចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរថាអស់រយៈពេល១៨ខែជាមួយនឹងក្លឹប កីឡាកររូបនេះមិនអាចបង្ហាញដល់អ្នកគាំទ្រ និងក្លឹបបានឡើយអំពីសមត្ថភាពលេងរបស់ខ្លួន ហើយជឿជាក់ថាក្លឹបពិតជាបានស្វែងរកឧិកាស ឲ្យកីឡាកររូបនេះចេញពីក្លឹបផង ជាក់ស្តែងនៅរដូវក្តៅកន្លងទៅនេះជាដើមផង។

តែទោះបីជាយ៉ាងណាក្តី ប្រភពដដែលបានសរសេរទៀតថា បើទោះបីជាមានការជម្រុញឲ្យ Sanchezដើម្បីចេញពីក្លឹបក៏ដោយក៏កីឡាករផ្ទាល់ មិនព្រមបោះបង់កុងត្រានេះដែរ ប៉ុន្តែក្នុងនោះជឿជាក់ថា Solkjareគ្រូបង្វឹកក្លឹបនឹងបន្តដាក់សំពាធដល់កីឡាកររូបនេះ ជាពិសេសតាមរយៈការដាក់កីឡាករត្រឹមកៅអីបម្រុង និងស្វែងរកក្លឹបឲ្យកីឡាកររូបនេះទៅលេងក្នុងលក្ខណ្ឌខ្ចីជើង៕

ប្រែសម្រួល:Lee