បរាជ័យជាបន្តបន្ទាប់របស់គ្រូបង្វឹកក្លឹបថ្មីរបស់តោខៀវChelseaលោកFrank Lampardហាក់កំពុងដាក់សំពាធដល់តំណែងរបស់គាត់យ៉ាងខ្លាំង ខណៈដែលស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅពេលដែលពានSuper Cupក៏បានរបូតទៅឲ្យLiverpoolថែមទៀត។តោខៀវChelseaបានត្រឹម២ស្មើក្នុងការប្រកួតផ្តាច់ព្រ័ត្រជាមួយនឹងLiverpoolរហូតដល់ម៉ោងទាត់បាល់១១ម៉ែត្រកាត់សេចក្តី។ប៉ុន្តែការទាត់១១ម៉ែត្រត្រូវបានធ្វើឡើងរហូតដល់គ្រាប់បាល់ទី៥ ដែលធ្វើមិនបានសម្រេចដោយខ្សែប្រយុទ្ធវ័យក្មេងTammy Abraham។
ក្រោយបរាជ័យដ៏ធំមួយទៀតលើកនេះក្តីតែគ្រូបង្វឹកលោកLampardរូបនេះមិនបានដាក់បន្ទុកឬបង្ហាញអារម្មណ៍សោកស្តាយចំពោះកីឡាកររូបនេះឡើយ តែបែរជាបានបង្ហាញការលើកទឹកចិត្តបន្ថែមដល់Abrahamវិញថារូបគេនឹងល្អប្រសើរឡើងជាងនេះនៅក្នុងការប្រកួតក្រោយៗ៕
ប្រែសម្រួល:Lee