កីឡាករចំណូលថ្មីរូបនេះតេស្តលោតទាំងរបួសបានខ្ពស់ជាងខ្សែប្រយុទ្ធ Aubameyang

0

Kieran Tierney ត្រូវបានក្លឹបកាំភ្លើងធំទិញបាននៅនាទីចុងក្រោយនៃរដូវកាលដោះដូរកីឡាកររបស់អង់គ្លេសពីក្លឹប Celtic ក្នុងតម្លៃខ្លួនប្រមាណជា២៥លានផោន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅពេលដែលត្រូវបានក្លឹបកំពុងចាប់ផ្តើមធ្វើតេស្តសុខភាពរបស់កីឡាកររូបនេះគឺ Tierney អាចហក់លោតបានកំពស់ដែលខ្ពស់ជាងការលោតរបស់ខ្សែប្រយុទ្ធឈុតធំរបស់ក្លឹបគឺកីឡាករ Aubameyang ទៅទៀតទោះបីជាគេកំពុងមានរបួសក្តី។

ប្រភពព័ត៌មានរបស់អង់គ្លេស The Sun នៅថ្ងៃចន្ទនេះបានសរសេរការធ្វើតេស្តលោតដោយដៃច្រតចង្កេះនិងលោតដោយមិនមានជំហនោះកីឡាករ Tierney បានធ្វើទាំងខ្លួនឯងកំពុងរបួសក្នុងកំពស់រហូតទៅដល់កន្លះម៉ែត្រដែលក្រោយមកត្រូវបានក្រុមការងាររបស់ក្លឹបបញ្ជាក់ថាជាកម្រិតបំបែកឯកទក្តកម្មរបស់ក្លឹប៕

ប្រែសម្រួល:Lee