Aurier ប្រាប់មិត្តរួមក្លឹបថាចង់ទៅចូលរួមជាមួយនឹង PSG តែអ្វីៗផុតអស់ហើយរដូវក្តៅនេះ

0

ប្រភព័ត៌មានដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទទី១២ ខែសីហា នេះបានឲ្យដឹងថាកាលរដូវដោះដូរកីឡាកររបស់អង់គ្លេសបានបញ្ចប់ទៅនាពេលកន្លងមកកីឡាករខ្សែការពារម្នាក់របស់ក្លឹបមាន់ខ្នាយមាស Spurs គឺកីឡាករ Serge Aurier ធ្លាប់បានប្រាប់មិត្តរួមក្លឹបរបស់ខ្លួនថាមិនមានបំណងចង់បន្តលេងនៅជាមួយនឹង Spurs តទៀតឡើយ។

កីឡាករខ្សែការពារវ័យ២៦ឆ្នាំរូបនេះបានមើលឃើញថារូបគេមិនស្ថិតនៅក្នុងផែនការកីឡាករ១១នាក់ដំបូងរបស់គ្រូបង្វឹកលោក Pochettino ទាំងរដូវកាលមុននិងការប្រកួតនារដូវកាលថ្មីក្តីជាក់ស្តែងក្នុងការប្រកួតជ័យជំនះលើ Aston Villa កាលពីថ្ងៃម្សិលមិញនេះរូបគេបានត្រឹមអង្គុយជាកីឡាករបម្រុងប៉ុណ្ណោះ។

គួរបញ្ជាក់ថាកីឡាករជនជាតិ Ivory Coast រូបនេះបានផ្លាស់មកពី PSG កាលពី២ឆ្នាំមុនក្នុងតម្លៃខ្លួនប្រមាណជា២៣លានផោន ប៉ុន្តែជឿជាក់ថានឹងអាចមានលទ្ធភាពក្នុងការផ្លាស់ទៅទីនោះម្តងទៀតនាពេលខាងមុខឬជាមួយនឹងក្លឹប AC Milan បើតាមការបញ្ជាក់ផ្ទាល់ពីកីឡាករ៕

ប្រែសម្រួល:Lee