គ្រូបង្វឹកក្លឹប Barcelona និយាយថាមិនបានខ្វាយខ្វល់នឹងការវិលត្រឡប់របស់ Neymar ឡើយ

0

គ្រូបង្វឹករបស់ក្លឹប Barcelona លោក Ernesto Valverde មកដល់ពេលនេះទៅហើយត្រូវបានគេមើលឃើញថានៅតែបន្តចៀសវាងសំណួរជុំវិញពាក់ព័ន្ធនឹងការវិលត្រឡប់មកវិញរបស់ខ្សែប្រយុទ្ធប្រេស៊ីល Neymar Jr នោះ។

ថ្លែងទៅកាន់សារព័ត៌មានមុនការប្រកួតមិត្តភាពរបស់ Barcelona ទល់នឹង Napoli នៅសហរដ្ឋអាមេរិក Valverde ត្រូវបានគេសួរម្តងទៀតអំពីកីឡាករប្រេស៊ីលរូបនេះដែលត្រូវបានសារព័ត៌មានជាច្រើនធ្វើការចុះផ្សាយថានឹងអាចផ្ទេរទៅលេងជាមួយនឹងគូប្រជែងរបស់ Barcelona គឺ Real Madrid ។

នៅពេលត្រូវបានសួរថាតើការមកដល់របស់ Neymar នឹងធ្វើឲ្យមិនមានតុល្យភាពដល់ក្រុមកីឡាកររបស់ Barcelona ឬយ៉ាងណានោះលោក Valverde បាននិយាយថាយើងមិនដឹងថានឹងមានអ្វីកើតឡើងនោះទេហើយខ្ញុំក៏មិនបានគិតអ្វីអំពីវាដែរ។ខ្ញុំកំពុងគិតអំពីការប្រកួតបន្ទាប់របស់យើងហើយយើងនឹងត្រូវមើលថាមានអ្វីកើតឡើង។ ខ្ញុំកំពុងធ្វើការជាមួយកីឡាករដែលខ្ញុំមានតែប៉ុណ្ណោះ៕

ប្រែសម្រួល:Lee