Klopp ចេញមកបញ្ជាក់បន្ថែមពីរបួសរបស់ Alisson

0

លោក Jurgen Klopp គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool នៅក្រោយជ័យជំនះដំបូងរដូវកាលថ្មីបានសារភាពថាក្រុមរបស់លោកបានចំណាយប្រាក់យ៉ាងច្រើនសម្រាប់ការឈ្នះពាន Premier League រដូវកាលថ្មីរបស់ខ្លួនខណៈដែលលោកក៏បានបញ្ជាក់អះអាងដែរថាអ្នកចាំទី Alisson Becker បានរងរបួសកំភួនជើង។

Alisson ត្រូវបានបង្ខំឱ្យចេញពីការប្រកួតរបស់ Liverpool ដែលទទួលបានជ័យជម្នះ ៤-១ លើ Norwich City កាលពីយប់ថ្ងៃសុក្របន្ទាប់ពីបានដួលនៅក្នុងទីលានខណៈដែលគាត់បានត្រៀមខ្លួនដើម្បីទាត់បាល់ហើយត្រូវបានជំនួសដោយអ្នកចាំទីបម្រុង Adrian ដែលបានចូលរួមជាមួយ Liverpool ក្នុងការផ្ទេរដោយឥតគិតថ្លៃពី West Ham កាលពីដើមសប្តាហ៍នេះ។ ។

ថ្លែងបន្ទាប់ពីការប្រកួតលោក Klopp បានសារភាពថា Alisson នឹងមិនអាចមានវត្តមានក្នុងការការប្រកួតវគ្គផ្តាច់ព្រ័ត្រ European Supercup នៅសប្តាហ៍នេះជាមួយក្រុមតោខៀវChelseaឡើយ៕

ប្រែសម្រួល:Lee