Lacazette និង Aubameyang កំពុងបន្តការចចារកុងត្រាថ្មីតែមិនទាន់មានលទ្ធផលឡើយ

0

ទោះបីជាមានព័ត៌មានអះអាងថាកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Lacazette និង Aubameyang បានបន្តកុងត្រាថ្មីជាមួយនឹងក្លឹបទៅហើយក្តីប៉ុន្តែ The Sunsports បានជឿជាក់ថាវាមិនមែនជារឿងពិតឡើយ។

កាសែតអង់គ្លេសដដែលនេះបានសរសេរទៀតថាកិច្ចកុងត្រានានានៅមិនទាន់ធ្វើឡើងនៅឡើយទេខណៈដែល Aubameyang ដែលមានវ័យ៣០ឆ្នាំនោះនៅសល់កុងត្រា២ឆ្នាំទៀតជាមួយនឹង Emirates រហូតដល់ឆ្នាំ២០២១ ហើយ Lacazette វ័យ២៨ឆ្នាំនឹងនៅសល់កុងត្រា៣ឆ្នាំទៀតរហូតដល់ឆ្នាំ២០២២។

គួរឲ្យដឹងដែរថាកន្លងមកកាំភ្លើងធំ Arsenal បានទទួលបទពិសោធស្រដៀងគ្នានេះគឺបាត់បង់កីឡាករល្អៗទាំងនៅសល់កុងត្រាដូចជាចុងក្រោយនេះមាន Sanchez ទៅ Man United ក្នុងពេលដែលនៅសល់កុងត្រា៦ខែហើយ Ramsey ផ្លាស់ទៅ Juventusជាដើមផង៕

ប្រែសម្រួល:Lee