Kagawa ទៅដល់ណាហើយក្រោយល្បីឈ្មោះខ្លាំងនៅ Man United?

0

The Sun របស់អង់គ្លេសនៅថ្ងៃសៅរ៍នេះបានសរសេរថាក្លឹប Real Zaragoza របស់អេស្បាញនិងកំពុងលេងនៅលីកកំពូលទី២របស់ប្រទេសបានធ្វើការចុះហត្ថលេខាដ៏គួរឲ្យភ្ញាក់ផ្អើលមួយជាមួយនឹងអតីតកីឡាករឆ្នើមរបស់ Man United គឺកីឡាករ Shinji Kagawa។

ការប្រកាសផ្លូវការដែលត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្របានបញ្ជាក់ថាកីឡាករអន្តរជាតិជប៉ុនរូបនេះនឹងបន្តអាជីពរបស់ខ្លួនជាមួយនឹងក្លឹបនៅលីកទី២របស់អេស្បាញមួយនេះក្នុងកុងត្រារយៈពេល២ឆ្នាំ។ទាំងអ្នកគាំទ្រនិងគ្រូបង្វឹករបស់ក្លឹប Zaragoza បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលនិងសប្បាយរីករាយ៉ាងខ្លាំងអំពីដំណឹងមួយនេះ។

Kagawa ក្រោយចាកចេញពីក្លឹបបិសាចក្រហម Man United បានផ្លាស់មកលេងក្លឹបកំពូលរបស់អាល្លឺម៉ង់ Dortmund ជាច្រើនរដូវកាលមុនការសម្រេចចិត្តផ្លាស់ទៅលេងក្លឹបនៅអេស្បាញមួយនេះទាំងដែលកុងត្រាចាស់នៅសល់មួយឆ្នាំទៀតក្តី៕

ប្រែសម្រួល:Lee