គ្រូមេឃខៀវថា Leroy Sane នឹងអវត្តមាន ៦ ទៅ៧ខែ

0

គ្រូបង្វឹកមេឃខៀវលោក Pep Guardiola បានរំពឹងថា ខ្សែប្រយុទ្ធស្លាប Leroy Sane អាចនឹងរបួសពី ៦ ទៅ៧ខែ ដោយសារតែបញ្ហារបួសក្បាល ជង្គង់។នេះបើតាម BBC បានចុះផ្សាយ។

Sane អាយុ២៣ឆ្នាំ មានបញ្ហាអំឡុងការប្រកួតពាន Community Shield កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ។
កីឡាករសញ្ជាតិអាល្លឺម៉ង់នេះ កន្លងទៅត្រូវបានក្លិប Bayern Munich ទាក់ទងទៅ ហើយក៏ត្រូវទៅវះកាត់នៅ Barcelona នាសប្តាហ៍បន្ទាប់។
Guardiola បាននិយាយមុនការប្រកួតជាមួយ West Ham នាថ្ងៃសៅរ៍ល្ងាចនេះថា វាជាដំណឹងមួយដ៏អាក្រក់ ខ្ញុំមិនដឹងថាគាត់អាចនឹងចាកចេញ ពីទីលាន​រយៈពេលប៉ុន្មាននោះទេ ជាធម្មតារបួសបែបនេះ នឹងត្រូវចំណាយពេល ៦ទៅ៧ខែ ដោយសង្ឈឹមថា ខែកុម្ភៈ និង មីនា គាត់វិលវិញ ទៅចុះ ។​

ខណៈដែលកីឡាករសញ្ជាតិអាល្លឺម៉ង់វ័យក្មេងខាងលើមានបញ្ហារបួសអតីតកីឡាករ The Fox នឹងបង្ហាញខ្លួនជំនួស ។
គ្រូបង្វឹកខាងលើថា ជាមួយអវត្តមានរបស់ Sane ដូច្នេះកីឡាករ​អាយុ ២៨ឆ្នាំ Mahrez នឹងត្រូវលេង ៕