Leroy Sane នឹងអវត្តមានការបើករដូវកាល​ថ្មីដោយសារបញ្ហាវះកាត់​របួស

0

ក្លិប Man City បានធ្វើការបញ្ជាក់ថា Leroy Sane នឹងត្រូវវះកាត់ផ្នែកសរសៃចង្កេះ ។​
ស្លាបប្រយុទ្ធរូបនេះ ត្រូវបានចាកចេញពីទីលានភ្លាមៗ ក្រោយការប្រកួតបាន ១៣នាទី នៃពានរង្វាន់ Community Shield ដែលប៉ះទង្គិច​ជាមួយ ហង្សក្រហម Liverpool កន្លងទៅ បន្ទាប់មានការប្រជែងគ្នាយកបាល់ជាមួយ Trent Alexander-Arnold ។​

ក្លិបមេឃខៀវបានចេញសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បត្តិថា រយៈពេលមួយសប្តាហ៍នេះ គ្រូពេទ្យមកពី Machester បានធ្វើការតាមដានពីទំហំនៃរបួសកីឡាករ ។ Leroy នឹងត្រូវវះកាត់ នៅសប្តាហ៍ខាងមុខ ហើយក្លិបនឹងគាំទ្រ​ លើកទឹកចិត្តគាត់ ហើយអ្នកគាំទ្រគាត់ សូមជូនពរបន់ស្រន់ឲ្យគាត់ឆ្លងផុត ការវះកាត់នឹងជាសះស្បើយឆាប់ៗផង៕